ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ៖ ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់ នៅតាម​ទីសាធារណៈ ប្រសិនបើ​បុគ្គល​ដែល​ល្មើស​បំរាម នឹងត្រូវ​ពិន័យ​ធ្ងន់ធ្ងរ

ភ្នំពេញ៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ជូនដំណឹង​ថា ប្រទេស​ថៃ ចាប់ផ្ដើម​ប្រកាស ឲ្យ​ពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស់ នៅ តាម​ទីសាធារណៈ ចាប់ពី ថ្ងៃ ទី ០១ ខែឧសភា ឆ្នាំ២០២១នេះ​តទៅ។ បុគ្គល​ដែល​ល្មើស​នឹងត្រូវ​ពិន័យ​ធ្ងន់ធ្ងរ។ ក្នុងករណី​ដែល​បងប្អូន សង្ស័យថា​ខ្លួនឯងបាន​ឆ្លង​ជំងឺ​កូ​វីដ-១៩ សូម ប្រញាប់​ទំនាក់ទំនង​ទៅ​លេខ ១៩១ ជាបន្ទាន់។
ហេតុនេះ​សូម​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស ថៃ មេត្តា​ចូល រួម អនុវត្ត តាម បទ​ប្បញ្ញត្តិ​ដែល អាជ្ញាធរ ថៃ ដាក់ចេញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *