សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

បុរស់​ម្នាក់​ដែល​ក្លែងបន្លំ​ជា​បុគ្គលិក Foodpanda ត្រូវ​ប៉ូលីស​ចាប់បាន​ធ្វើការ​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ វេលា​ម៉ោង ០៩និង៣០នាទី ឈ្មោះ ជាប វាសនា ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន Foodpanda បាន​ប្រទះឃើញ​ឈ្មោះ សុខ ហាំង​លាង ភេទ​ប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ១១ ផ្លូវជាតិ​លេខ៥ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ បាន ជិះ​ម៉ូតូ​ដឹក​សម្ភារ: ដោយ​យក​ធុង​រូប​ខ្លាឃ្មុំ ព​ណ៏​ផ្កាឈូក របស់​ក្រុមហ៊ុន Foodpanda ហើយ​អត់​មាន​ពាក់​កាត និង​ឯកសណ្ឋាន​របស់​ក្រុមហ៊ុន ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ដោយមាន​កា​សង្ស័យ មិនមែនជា​បុគ្គលិក​របស់​ក្រុមហ៊ុន គាត់​ក៏បាន​ជិះ​ម៉ូតូ​ដេញតាម តាំងពី​ម្ដុំ​ផ្សារ​ដើម​គ រហូតមកដល់​ចំណុចកើតហេតុ ចំណុច​មុខផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ២៧១ ក្រុមទី៣៥ ភូមិ៥ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពេលនោះ​សមត្ថកិច្ច​ប៉ុស្តិនគរបាល​រដ្ឋបាល​ផ្សារ​ដើមថ្កូវ​បាន​ចុះ​ទៅដល់ ទីតាំង ហើយ​ក៏បាន​នាំយក​ភាគី​ទាំងពីរ​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដើម្បី​សួរនាំ ។

ពេលមកដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ភាគី​ខាង​ក្រុមហ៊ុន Foodpanda បានធ្វើ​លិខិត​សំណូមពរ​មក​សមត្ថកិច្ច​ដោយ​មិន​ធ្វើការ​ប្ដឹងផ្ដល់​ទៅលើ​ឈ្មោះ សុខ ហាំង​លាង ទេ គ្រាន់តែ​សូម​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ក្រោយ​ធ្វើការ​ណែនាំ អប់រំ និង​ធ្វេ​ី​កិច្ចសន្យា​រួច សមត្ថកិច្ច​ក៏បាន​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ក្លែងបន្លំ​ជា​បុគ្គលិក Foodpanda វិល​ទៅ​គេហដ្ឋាន​វិញ នឹង​បាន​ដកហូត​សម្ភារ:សំបក​ធុង Foodpanda ដើម្បី​ប្រគល់ជូន​ខាង​ភាគី​ក្រុមហ៊ុន​វិញ ៕

#អរគុណសន្តិភាព