កីឡាករខ្សែប្រយុទ្ធបារាំង Mbappe នៅត្រូវបានក្លាយទៅជាគោលដៅដែលក្លឹបជាច្រើនចង់បានខ្លាំងមែនទែនជាពិសេសខណៈដែលរដូវក្តៅកាន់តែខិតជិតមកដល់ហើយនោះទាំងក្លឹបនៅអេស្បាញនិងអង់គ្លេសផង។

នៅថ្ងៃនេះគ្រូបង្វឹករបស់ក្លឹបលោក Mauricio Pochettino បានចេញមកនិយាយថាលោកមិនទាន់ច្បាស់ទេថា PSG នឹងអាចបញ្ចុះបញ្ចូលឲ្យកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះអាចបន្តលេងជាមួយនឹងយើងឬយ៉ាងណានោះទេប្រសិនបើ PSG ពិតជានឹងខកខានលើកពាន Champion League សាជាថ្មីមែននោះ។
គួរឲ្យដឹងដែរថា PSG ស្ថិតនៅក្នុងការប្រកាសអាសន្នមួយក្នុងក្របខណ្ឌពានរង្វាន់ Champion League ក្រោយបរាជ័យក្នុងលទ្ធផល២ទល់នឹង១នៅក្នុងទឹកដីរបស់ខ្លួនឯងកាលពីសប្តាហ៍មុនហើយនឹងត្រូវប្រកួតជើងទី២ដើម្បីកាត់សេចក្តីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

មកដល់ពេលនេះក្រៅតែពីក្លឹប Real Madrid ដែលតែងតែប៉ុនប៉ង់ចង់បាន Mbappe ជាច្រើនឆ្នាំមកហើយនោះក៏មានក្លឹបយក្សផ្សេងទៀតដូចជា Liverpool, Man City និង Man UTD ផងដែរ៕