សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​កងទ័ព សម្រុក​ដឹកជញ្ជូន​ស្បៀងអាហារ​ចែកជូន​ពលរដ្ឋ រស់នៅ​តំបន់​បិទ​ខ្ទប់​បាន​ចំនួន៤ម៉ឺន​គ្រួសារ​ក្នុង​រយៈពេល២ថ្ងៃ

ភ្នំពេញ៖អាជ្ញាធរ​ខណ្ឌ​ទាំង១៤សហការ ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូន​ស្បៀងអាហារ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត នៅ​តំបន់​បិទ​ខ្ទប់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុង​រយៈពេល២ថ្ងៃ​ជាប់​គ្នា​នេះ អាជ្ញាធរ​បាន​សម្រុក​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់​ចំនួន៤ម៉ឺន​គ្រួសារ​បន្ថែមទៀត នៅតាម​ខណ្ឌ​ចំនួន១៣ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឱ្យដឹងថា​រយៈ​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី០១ និង​ថ្ងៃទី០២ ខែឧសភា នេះ អាជ្ញាធរ​ខណ្ឌនីមួយៗ បាន​បន្ត​សហការ​ជា មួយ​កងទ័ពជើងគោក បន្ត​ដឹកជញ្ជូន​ស្បៀងអាហារ ទៅ​ជូនទៅ​ប្រជាពលរដ្ឋ​ចំនួន ៤ម៉ឺន​គ្រួសារ​បន្ថែមទៀត ក្នុង​នោះបាន​ដឹកជញ្ជូន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រី​ក្រី នៅ​ខណ្ឌ មានជ័យ ១២,០០០គ្រួសារ, ខណ្ឌ​ពោធិ៍​សែន​ជ័យ ១៤,៧៥០គ្រួសារ, ខណ្ឌ​សែន​សុខ ១,៥០០, ខណ្ឌ​ព្រែក​ព្នៅ ១,០០០គ្រួសារ, ខណ្ឌ​ឬ​ស្សី​កែវ ៣,០០០គ្រួសារ,ខណ្ឌ​ជ្រោយ ចង្វា ១,០០០គ្រួសារ, ខណ្ឌ ដូនពេញ ៩០០គ្រួសារ, ខណ្ឌ ៧មករា ១,៣០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌ​បឹង​កេងកង ៦៥០ គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន ១,០០០គ្រួសារ និង​ខណ្ឌ​កំបូល ១,៥០០គ្រួសារ។

គួរ​បញ្ជាក់ថា ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើង គោក​បាន​ប្រើប្រាស់​កងកម្លាំង​ជាង ២០០នាក់ និង​រថយន្ត​ជាង៦០គ្រឿង ដើម្បី​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង១៤ ក្នុង​រាជធានី ដែលមាន​ដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និង​ត្រីខ​ជាដើម ដើម្បី​រំលែក ទុក្ខលំបាក​ប្រជាពលរដ្ឋ ខណៈ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩៕

#អរគុណសន្តិភាព