អភិបាល​ខេត្តតាកែវ សម្រេច​បិទ​ខ្ទប់​ភូមិសាស្ដ្រ​មួយចំនួន នៅ​ឃុំ​សូរ​ភី ស្រុក​បាទី ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ នៅ​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេច​បិទ​ខ្ទប់​ភូមិសាស្ដ្រ​មួយផ្នែក​របស់​ភូមិ​ត្រាំខ្នារ និង​មួយផ្នែក ភូមិ​ត្រពាំង​ឫស្សី នៃ​ឃុំ​សូរ​ភី ស្រុក​បាទី ដែល​តំបន់​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​ជាច្រើន​នាក់​ផ្សេងទៀត។

អភិបាល​ខេត្តតាកែវ បាន​កំណត់ថា ទីតាំង​ដែល​ត្រូវ​បិទ​ខ្ទប់​នេះ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ចាប់ពី​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី។ ការបិទ​ខ្ទប់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​ភូមិសាស្ដ្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់ និង​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅ​តំបន់ផ្សេងៗទៀត។

ក្នុងអំឡុងពេល នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប បុគ្គល​គ្រប់រូប ត្រូវបាន​ហាមឃាត់​ការធ្វើដំណើរ​ចេញ-ចូល​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន លើកលែងតែ​ក្នុងករណី​ចាំបាច់​ដែល​បានកំណត់​ប៉ុណ្ណោះ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល គិត​ត្រឹម​ព្រឹក​ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តតាកែវ រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន១១៤នាក់៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.