ភ្នំពេញ៖សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបញ្ជាក់ថា វ៉ាក់ សាំង នឹងចាក់ជូនគ្រប់ៗគ្នាគ្រាន់តែមានមុនមានក្រោយព្រោះពេទ្យយើងមិនអាចធ្វើមួយថ្ងៃឬមួយសប្តាហ៍អស់ទេ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “យើងនឹងចាក់ជូនបងប្អូននៅភ្នំពេញនិងខេត្តកណ្តាលឱយរួចរាល់ក្នុងខែឧសភានិងមិថុនា២០២១នេះ”។
សម្តេចតេជោបន្តថា ពេលនេះកំពុងប្រម៉ូលផ្តុំការខិតខំចាក់នៅតំបន់ក្រហមឱយបានមុន។

សូមបងប្អូនអត់ធ្មត់រង់ចាំបន្តិចវ៉ាក់សាំងនឹងយកទៅចាក់ជូនបងប្អូនឱយបានគ្រប់ៗគ្នា។ខ្ញុំប្រើពាក្យថាស្រោចវ៉ាក់សាំងជូនប្រជាជននៅភ្នំពេញ ឱ្យ មានភាពសាំមិនឱយមានឆ្លងកូវីដ១៩តទៅទៀត។
សម្តេច តេជោ នាយករដ្ឋ មន្ត្រី បាន លើក ឡើង ដូច្នេះ នៅក្នុង ការតបខំមិន របស់ពលរដ្ឋ ក្នុង ហ្វេស ប៊ុក របស់ សម្ដេច តេជោ ៕
#អរគុណសន្តិភាព