កូ​វីដ៖អា​ហ្ស​ង់​ទីន​ប្រកាសអាសន្ន​ក្រោយ​មន្ទីរពេទ្យ​គ្រប់កន្លែង​ពេញ​និង​ទោះបី​រដ្ឋាភិបាល​រឹតបន្តឹង​ខ្លាំង​ក្តី

បរទេស៖គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​រាយការណ៍​អ្នក​ឆ្លង​កូ​វីដ​សរុប​ទូទាំងប្រទេស​បាន​កើនឡើង​ទៅដល់​ជាង៣លាន​នាក់​ហើយ​ក្រុម​អ្នកធ្វើការ​នៅ​ជួរមុខ​បាន​បញ្ជាក់ថា​មន្ទីរពេទ្យ​ស្ទើរ​គ្រប់កន្លែង​បាន​ពេញ​ទោះបីជា​កន្លងមក​រដ្ឋាភិបាល​បានដាក់​បម្រាម​ហាមប្រាម​យ៉ាង​តឹងរឹងបំផុត​ក្តី។

រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Alberto Fernandez នៅ​សប្តាហ៍​នេះ​បានប្រកាស​ដាក់​បម្រាម​យ៉ាង​ខ្លាំង​បំផុត​ដើម្បី​ទប់ស្កាត់​នូវ​ការវាយប្រហារ​រលក​ទី២ប៉ុន្តែ​ជា​លទ្ធផល​ត្រឹម២៤ម៉ោង​ចុងក្រោយ​ករណី​កូ​វីដ​ថ្មី​មាន​ទៅដល់១១  ៣៩៤នាក់​និង​ចំនួន​អ្នកស្លាប់​ថ្មី១៥៦នាក់​និង​ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​ទូទាំងប្រទេស​កើន​ដល់៦៤ ២៥២នាក់។

ក្រុមគ្រូពេទ្យ​ជួរមុខ​បានបញ្ជាក់​បែបនេះ​ថា៖ពលរដ្ឋ​អា​ហ្ស​ង់​ទីន​ត្រូវតែ​ដឹងថា​ពេលនេះ​មន្ទីរពេទ្យ​ទាំងអស់​គឺ​ពេញ​អស់ហើយ​ចំណែកឯ​ក្រុមគ្រូពេទ្យ​ក៏មាន​កម្លាំង​ថយចុះខ្លាំង​ផងដែរ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.