បរទេស៖ ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទម្សិលមិញនេះបានប្រកាសផ្អាកនូវការប្រឡងថ្នាក់ជាតិសម្រាប់និស្សិតពេទ្យនិងគលានុបដ្ឋាយិកាដោយជំនួសមកវិញបញ្ជូនពួកគេឲ្យទៅចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតកូវីដដែលកំពុងសភាពធ្ងន់ធ្ងរជាងគេបំផុតលើលោកនៅពេលនេះ។
មកត្រឹមថ្ងៃចន្ទម្សិលមិញនេះដែរចំនួននៃអ្នកឆ្លងសរុបនៅទូទាំងប្រទេសមានទៅដល់ជិត២០លាននាក់មកហើយក្រោយពេលដែលចំនួននៃការឆ្លងថ្មីប្រចាំថ្ងៃបានកើនឡើងទៅដល់ជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃរយៈពេល១២ថ្ងៃជាប់គ្នាមកហើយ។

ទោះបីជាយ៉ាងណាក្តីក្រុមអ្នកជំនាញសុខាភិបាលបានព្រមានថាចំនួនពិតប្រាកដគឺអាចមានទំហំលើសពីតួលេខនេះដល់ទៅ៥ឬ១០ដងខណៈដែលមន្ទីរពេទ្យស្ទើរគ្រប់ទីកន្លែងកំពុងប្រឈមមុខទៅនឹងបញ្ហាកង្វះខាតឧបករណ៍ពេទ្យជាពិសេសឧបករណ៍ជំនួយដង្ហើម។
គួរឲ្យដឹងដែរថាមុននឹងការវាយប្រហារសាជាថ្មីដោយសារកូវីដនេះប្រទេសឥណ្ឌាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លយនប្រមាណជា៩ភាគរយផងដែរនោះពលរដ្ឋសរុបដល់ទៅ១,៣៥ពាន់លាននាក់ទាំងដែលក្នុងនាមជាអ្នកផលិតវ៉ាក់សាំងធំជាងគេបំផុតលើលោក៕
#អរគុណសន្តិភាព