មានីល៖ ប្រធានាធបតីនៃប្រទេសហ្វីលីពីនកាលពីថ្ងៃចន្ទម្សិលមិញនេះត្រូវបានគេដឹងថាបានចាក់វា់ក់សាំងដូសដំបូងរបស់លោកហើយជាមួយនឹងវ៉ាក់សាំងប្រទេសចិនដែលមានឈ្មោះថា Sinopharm។
លោក Rodrigo Duterte ដែលមានវ័យ៧៦ឆ្នាំទៅហើយនោះបានសម្រេចចិត្តក្នុងការចាក់វ៉ាក់សាំងនេះក្នុងគោលបំណងការពារខ្លួនពីកូវីដផងនិងជាពិសេសដើម្បីលើកទឹកចិត្តដល់ពលរដ្ឋហ្វីលីពីនទាំងអស់ឲ្យទទួលយកការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តឲ្យបានកាន់តែច្រើនឡើង។

យោងតាមការស្ទាបស្ទង់មួយដោយ Pulse Asia ចាប់ពីថ្ងៃទី២២ខែកុម្ភៈទៅដល់ថ្ងៃទី៣ខែមិនារកឃើញថជនជាតិហ្វីលីពីន៦នាក់ក្នុងចំណោម១០នាក់មិនមានបំណងក្នុងការទទួលយកការចាក់វ៉ាក់សាំងឡើយដោយសារបញ្ហាព្រួយបារម្ភពីសុវត្ថិភាពរបស់វ៉ាក់សាំង៕
#អរគុណសន្តិភាព