សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាល​ខេត្តសៀមរាប បង្កើត​ក្រុមការងារ​តាមដាន និង​ត្រួតពិនិត្យ ចូលមកក្នុង​មូលដ្ឋាន​សង្កាត់​ទាំង១២ ក្នុង​ក្រុង​សៀមរាប

សៀមរាប៖  នា​រសៀល​ថ្ងៃ​ចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១ នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្តសៀមរាប ប​សន​រៀបចំ​កិច្ចប្រជុំ ស្តីពី​ការបង្កើត​ក្រុមការងារ​តាមដាន និង​ត្រួតពិនិត្យ អ្នកដំណើរ ឬ​ប្រជាពលរដ្ឋ​ចូល​ស្នាក់​នៅក្នុង​សង្កាត់​ទាំង១២ នៃ​ភូមិសាស្ត្រ​ក្រុង​សៀមរាប ក្រោម​អធិបតីភាព  លោក នាក់ ណេ​រ៉ុ​ន អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​មានការ​អញ្ជើញ​ចូលរួម ពី​លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​ពាក់ព័ន្ធ ព្រមទាំង​ចៅសង្កាត់​ទាំង១២ ក្នុង​ក្រុង​សៀមរាប។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្លែង​ក្នុង​កិច្ចប្រជុំ​ដល់​មាន​សារៈសំខាន់​នេះដែរ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ជម្ងឺ​កូ​វីដ-១៩ ត្រូវបាន​ចម្លង​ចូល​មកពី​ខេត្ត​ខាងក្រៅ ចូលមកក្នុង​ខេត្តសៀមរាប មាន​ចំនួន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដែល​ក្នុងនោះ​ប្រមាណ​ជា៤០% នាំ​ចម្លង​មកពី​ខេត្ត​ព្រះសីហនុ  ដែលជា​ការកត់សម្គាល់​ផងដែរ គឺជា​ការវិលត្រឡប់​ចូល​ស្រុក​វិញ នៃ​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​កន្លងមក បាន​ចេញទៅ​ប្រកបមុខរបរ ឬ​ទៅធ្វើ​ការងារ​នៅ​ខេត្តផ្សេងៗនោះ។ លោក​បាន​បន្ថែមទៀតថា បើទោះជា​ខេត្តសៀមរាប មាន​មោទនភាព​ក្នុងការ​គ្រប់គ្រង​ស្ថានភាព​កូ​វីដ-១៩ នៅក្នុង​ដៃ​យ៉ាងណាក៏ដោយ ក៏ប៉ុន្តែ​វា​ក៏​កំពុងស្ថិត​ក្នុងការ​ហ៊ុមព័ទ្ធ​ដោយ​ហា​នី​ភ័យ​យ៉ាងធ្ងន់ធ្ងរ ជាមួយនឹង​ការព្រួយបារម្ភ​ផងដែរ ដែល​ទាំងនេះ វា​ជា​ហេតុផល នៃ​ការបង្កើត​ឲ្យ​មាន​ក្រុមការងារ​តាមដាន-ត្រូតពិនិត្យ និង​តាមដាន​ការវិល​ត្រឡប់មកវិញ របស់​ប្រជាពលរដ្ឋ ក្រោម​ការគិតគូរ​ទុកជាមុន​ថា បង្កើន​សមត្ថភាព​កាត់ផ្តាច់​ខ្សែចម្លង វា​ប្រសើរ​ជាង​ការប្រមូល​កម្លាំង​ទៅ​ទប់ទល់ ក្នុងពេល និង​ក្រោយពេល មានការ​ផ្ទុះ​ជម្ងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍។

ក្រុមការងារ​នេះ មាន​តួនាទី និង​ភារកិច្ច​ដឹកនាំ​សម្របសម្រួល តាមដាន ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​នៃ​សេចក្ដីសម្រេច ចាត់វិធានការ​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​វិធានការ​រដ្ឋបាល ស្របតាម​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ-អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​ភារកិច្ច និង​មាន​សិទ្ធិ​ប្រើប្រាស់​មន្ត្រី​ក្រោម​ឳ​វាទ​តាម​ការចាំបាច់ ដើម្បី​បំពេញបេសកកម្ម និង​ភារកិច្ច​របស់ខ្លួន តាម​ការ​ប្រគល់ជូនរ​បស់​ប្រធាន​ក្រុមការងារ។

មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត ត្រូវអនុវត្ត​ការតាមដាន ត្រួតពិនិត្យ និង​សហការ​ជាមួយ​រដ្ឋបាល​ក្រុង-ស្រុក ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ភូមិ-សង្កាត់ ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ អនុវត្តតាម​វិធាន​សុខាភិបាល ចំពោះ​ប្រជាពលរដ្ឋ​ដែល​វិលត្រឡប់ មក​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលខុសត្រូវ​ខ្ពស់។

ទោះបីជា​យ៉ាងណាក៏ដោយ ជាគោលការណ៍​នៃ​កិច្ចប្រជុំ​នេះ អ្នកដំណើរ​ចូលក្នុង​ក្រុង​សៀមរាប ត្រូវតែ​ទទួលយក​កាតព្វកិច្ច ធ្វើ​ច​ត្តា​ឡី​ស័ក១៤ថ្ងៃ ក៏ប៉ុន្តែ​និង​អាចមាន​ករណីខ្លះ ស្ថិតក្នុង​ការពិចារណា​ត្រួតពិនិត្យ ដោយ​ផ្អែកលើ​ភាព​សំខាន់​និង​ចាំបាច់​នៃ​បេសកកម្ម​អ្នកដំណើរ ដោយ​ភ្ជាប់​ជាមួយ​នូវ​លិខិតបញ្ជាក់​សុខភាព និង​មាន​ការធានា​ខុសត្រូវ ដោយ​ស្ថាប័ន​សា​ម៉ី ច្បាស់ ប្រាកដ មាន​សុវត្ថិភាព មិន​បង្ករ​ឲ្យ​មានការ​ចម្លង​កូ​វីដ-១៩៕

#អរគុណសន្តិភាព