CDCអនុម័ត​គម្រោង​វិនិយោគ​ចំនួន៦មាន​ទុន​ជាង១០០លាន​ដុល្លារ

ភ្នំពេញ៖ ក្រម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន  ៦ មាន​ទាំង​រោងចក្រ​និង​អាជីវកម្ម​សណ្ឋាគារ​ដែល​មាន​ទុន​សរុប ១០៦,៣លាន​ដុល្លារ​អាមេរិក​នៅ​កម្ពុជា​និង​ផ្តល់ឱកាស​ការងារ​ជូន​ពលរដ្ឋ​រាប់ពាន់​កន្លែង។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅ​ថ្ងៃទី ៥ខែឧសភា​ឆ្នាំ២០២១នេះ ឱ្យដឹងថា

តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

១-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ២,៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១០កន្លែង។

២-OCEAN TREASURE DYEING & PRINTING CO., LTD : គម្រោង​បង្កើត​រោងចក្រ​បោកគក់ ជ្រលក់​ពណ៌ និង​បោះពុម្ព ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៨កន្លែង។

៣- LESSO (CAMBODIA) TRADING CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​បំពង់​ទីប ទុយោ​ជ័រ និង​បរិក្ខារ​បំពង់​ជ័រ (PVC pipe fittings) គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​រកា​និង​ភូមិ​ត្រពាំង​ជូន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៩,៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២០១កន្លែង។

៤-SANTELYS PHARMACEUTICAL CO., LTD : គម្រោង​បង្កើត​រោងចក្រ​ផលិត​ឱសថ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ចំនួន ១២,៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២១៥កន្លែង។

៥- KUANTECH (CAMBODIA) INTERNATIONAL CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ គ្រឿងបន្លាស់​អេឡិចត្រូនិក ម៉ាស់​អេឡិចត្រូនិក និង​ឧបករណ៍​បន្សុទ្ធ​ខ្យល់ គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចម​ពល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ២៩,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦២៨កន្លែង។

៦-JIN BEI PALACE CO., LTD : គម្រោង​សាងសង់​និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ៥ ចំនួន១៩៥បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ៤ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៤៨,៧លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៨០កន្លែង៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.