ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​កន្លែង​ឆៀក​យានយន្ត និង​ធ្វើ​បណ្ណ​បើកបរ

ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានសម្រេច​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​នូវ​កន្លែង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែល​ហៅថា ឆៀក និង​ធ្វើ​បណ្ណ​បើកបរ ព្រមទាំង​មណ្ឌល​ផ្តល់​សេវាសាធារណៈ​ដទៃទៀត​នៅ​ទូទាំង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ របស់​ប្រជាពលរដ្ឋ បន្ទាប់ពី​បាន​បិទ​មួយរយៈ​ធំ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។

ចាប់ពី​ថ្ងៃទី៦ ខែឧសភា នេះ​តទៅ មណ្ឌល​ផ្តល់​សេវាសាធារណៈ​នៅ​ទីតាំង​ទីស្តីការក្រសួង, មណ្ឌល​ផ្តល់​សេវាសាធារណៈ​ទីតាំង​ជីបម៉ុង ណូ​រ៉ូម​ល, មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​ទីតាំង​ផ្សារ​ទំនើប​អ៊ី​អន១ & អ៊ី​អន២, មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​គ្រប់​ទីតាំង បើក​ដំណើរការ​ឡើងវិញ។

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន​មាន​សរុប១៦កន្លែង នៅក្នុង​នោះ រាជធានី​ភ្នំពេញ​មាន​ទីតាំងផ្សេងៗគ្នា​ចំនួន៦ន្លែ​ង ដូចជា​នៅ​សាខា​ប្ញ​ស្សី​កែវ សាខា​ចំការ​ដូង សាខា​បឹង​បៃតង សាខា​បឹង​ស្នោរ និង​សាខា​ជ្រោយចង្វារ​ផ្លូវជាតិ​លេខ​៦A, សាខា​ខណ្ឌ​កំបូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ និង​តាម​បណ្តា​ខេត្ត​មានដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ឆ្នាំង ស្វាយរៀង កំពង់ស្ពឺ ក្រចេះ ព្រះសីហនុ រតនគិរី និង​ខេត្តព្រះវិហារ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.