សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្​ការចាក់​វ៉ាក់សាំង​ថ្ងៃទី១ ក្នុង​តំបន់​ក្រហម​សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ

នៅ​ព្រឹក​ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​ថ្ងៃទី១ ជូន​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម​សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សូមបញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ទួល​សង្កែ១ ដែលមាន​បំណង​ស្ម​គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ភ្ជាប់​មកជា​មួយ អត្តសញ្ញាណ​បណ្ណ ឬ​សៀវភៅ​កំណើត និង​ឯកសារ​ពាក់ព័ន្ធផ្សេងៗ ដែល​អាច​បញ្ជាក់​ពី​ទីលំនៅ​ពិតប្រាកដ។

ចំពោះ​ទីកន្លែង​ចាក់​វ៉ាក់សាំង​សាំង មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទួល​សំពៅ ជិត​ផ្សា​សាំ​ហាន់ សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ។

#អរគុណសន្តិភាព