រដ្ឋបាល​ខេត្តសៀមរាប សម្រេច​បិទ​ខ្ទប់​ការចេញ-ចូល ជា​បណ្ដោះអាសន្ន​កំណាត់​ផ្លូវ១ខ្សែ ​ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ចាប់​ពីថ្ងៃ​ម្សិលមិញ

សៀមរាប៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​បិទ​ខ្ទប់​ការចេញ-ចូល ជា​បណ្ដោះអាសន្ន នូវ​កំណាត់​ផ្លូវ១ខ្សែ​ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៦ ទៅមុខ​ភោជនីយដ្ឋាន​រាជិនី ចាប់ពី​ថ្ងៃទី០៦ ខែឧសភា​នេះ​តទៅ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ ។

យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តសៀមរាប​កាលពី​ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ​នេះ​ឲ្យ​ថឹ​ង​ថាមូលហេតុ​នៃ​ការបិទ​ខ្ទប់​ការចេញ-ចូល ជា​បណ្ដោះអាសន្ន​កំណាត់​ផ្លូវ​នេះ គឺ​ដោយសារ​មាន​មនុស្ស​ចំនួន ០៩នាក់ ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវ​នេះ ត្រូវបាន​រកឃើញថា មាន​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ក្នុង​រយៈពេល​ពេល២ថ្ងៃ គឺ​នៅ​ថ្ងៃទី០៤ និង​ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។

រដ្ឋបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣ការពារ ៣កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក ប៉ុន្តែ​បើ​បុគ្គល​ទាំងឡាយណា​ដែល​ប្រព្រឹត្តល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ការពិន័យ​អន្ត​ការណ៍ ឬ​ផ្តន្ទាទោស​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.