សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អំណោយ​ដ៏​ថ្លៃថ្លារបស់ សម្ដេចតេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ ២,១៣៦ គ្រួសារក្នុង​តំបន់​ត្រូវបាន​បិទ​ខ្ទប់

ភ្នំពេញ៖ នៅ​ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាល​ខណ្ឌឫស្សីកែវ បាន​ពាំនាំ​ស្បៀងអាហារ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ស្បៀងអាហារ ដោយសារតែ​ស្ថិតក្នុង​តំបន់​ត្រូវបាន​បិទ​ខ្ទប់​ជា​បណ្ដោះអាសន្ន ដើម្បី​ទប់ស្កាត់​និង​កាត់ផ្ដាច់​ការចម្លង​នៃ​មេរោគ​កូ​វីដ១៩ នៅ​ទូ​តាំង​មូលដ្ឋាន​ខណ្ឌ សរុប​ចំនួន ២,១៣៦ គ្រួសារ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អំណោយ​ទាំងនេះ​ត្រូវបាន​ប្រគល់ជូន សង្កាត់​ទួល​សង្កែ​ទី១ ចំនួន ៥៩៤ គ្រួសារ , សង្កាត់​ទួល​សង្កែ​ទី២ ចំនួន ១០០ គ្រួសារ , សង្កាត់​ប្ញ​ស្សី​កែវ ចំនួន ២១១ គ្រួសារ , សង្កាត់​គីឡូ​ម៉ែត​លេខ៦ ចំនួន ២៤៣ គ្រួសារ , សង្កាត់​ច្រាំង​ចំរេះ​ទី២ ចំនួន ១០០ គ្រួសារ , សង្កាត់​ច្រាំង​ចំរេះ​ទី១ ចំនួន ១០០ គ្រួសារ និង សង្កាត់​ស្វាយប៉ាក ចំនួន ១០០ គ្រួសារ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

នាឱកាស​នេះ អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​ទាំង​ទ្វេ តាមរយៈ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់ជូន​បងប្អូន​ទាំង ២,១៣៦ គ្រួសារ​ខាងលើ ដោយ​ក្នុង​មួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និង​ត្រីខ ១០ កំប៉ុង៕

#អរគុណសន្តិភាព