នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ផ្តល់​ត្រីខ​មួយ​ពាន់​កេស​ដល់​កងយោធពល​ខេមរភូមិន្ទ​ដែល​កំពុង​បំពេញភារកិច្ច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ខណៈដែល​ក្រុម​ប្រតិបត្តិការ​កងទ័ព​កំពុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មាន​ភាព​សស្រាក់សស្រាំ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ក្នុងនាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានផ្តល់​ត្រីខកំប៉ុង​ចំនួន ១ពាន់​កេស ដល់​កងយោធពល​ខេមរភូមិន្ទ។

ជាមួយនឹង​ការផ្ដល់ជូន​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​ជូនពរ​ដល់​កងកម្លាំង​ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ទាំងអស់ សូម​ទទួលបាន​សុខ​ភាពល្អ​បរិបូ​ណ៍ និង​ទទួលបាន​ជោគជ័យ​ក្នុង​ភារកិច្ច​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ តាម​ការប្រគល់​ភារកិច្ច​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *