បរទេស៖លោកស្រីជាអ្នកនាំពាក្យរបស់សេតវិមាន Jen Psaki នៅថ្ងៃនេះបានប្រកាសនូវដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយថាគាត់បានសម្រេចចិត្តរួចរាល់ហើយក្នុងការចាកចេញពីតំណែងនេះក្នុងអំឡុងពេល១ឆ្នាំខាងមុខនេះ។
ថ្លែងទៅកាន់ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN លោកស្រី Psaki បាននិយាយថាលោកស្រីបានពិភាក្សានិងផ្តល់ដំណឹងនេះជូនទៅដល់រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden រួចហើយដោយបញ្ជាក់ថា៖ខ្ញុំគិតថាវាគួរតែដល់ពេលសម្រាប់មនុស្សផ្សេងជំនួសការងារនេះវិញ។

គួរឲ្យដឹងដែរថាលោកស្រី Psaki គឺជាបុគ្គលដែលមានជំនាញបំផុតនៅក្នុងកិច្ចការងារទំនាក់ទំនងមួយនេះដែលកន្លងមកលោកស្រីធ្លាប់បម្រើការងារជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥ផងនិងជាអនុប្រធានទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់សេតវិមានផងកាលពីឆ្នាំ២០០៩ដល់ឆ្នាំ២០១១ក្រោមអាណត្តិរបស់លោកប្រធានាធិបតី Barack Obama៕
#អរគុណសន្តិភាព