នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ចុះ​ពិនិត្យ ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​របស់​កងពល​តូច​អន្តរាគមន៍​លេខ១

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង

នៅ​ព្រឹក​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ ក្រុមគ្រូពេទ្យ​របស់​កង​ពល​តូច​អន្តរាគមន៍​លេខ១ សម្រាប់​ប្រតិបត្តិ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ក្នុង​សង្កាត់​ទួល​សង្កែ​ទី១ ខណ្ឌឫស្សីកែវ។

តាម​ផែនការ​របស់​ប្រមុខ​រដ្ឋាភិបាល សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​បទបញ្ជា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ គឺ​ត្រូវ​បើក​យុទ្ធនា​ការចាក់​នៅ​ខណ្ឌឫស្សីកែវ នា​ព្រឹក​ថ្ងៃទី៧ ខែឧសភា​នេះ​តែម្តង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ បន្តទៀត ។

 

 

សូម​រំលឹក​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី០១ ខែឧសភា បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម ក្នុង​ខណ្ឌ​ចំនួន៤ មាន​ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​កំពូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យោង​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី៥ ខែឧសភា បាន​បញ្ជាក់ថា ប្រតិបត្តិ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម ដែលជា​តំបន់​ប្រឈម​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩នោះ គឺ​ចាក់​រហូត​អស់​ប្រជាពលរដ្ឋ បើ​ចាក់​មិន​អស់ គឺ​មិន​ដកថយ​ជាដាច់ខាត៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.