ក្រសួងមហាផ្ទៃ រៀបចំ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ លើក​ទី១ ដល់​ជន​ជាប់ឃុំ​នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ក្រសួងមហាផ្ទៃ រៀបចំ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ លើក​ទី១ ដល់​ជន​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ មណ្ឌល​អប់រំ​កែប្រែ​ទី២ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​សហការ​ពី​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិ​រញ្ញា​វត្ថុ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ រួមជាមួយ​នឹង​អនុគណៈកម្មការ ចំពោះ​កិច្ច​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃ៧ ខែឧសភា ឆ្នាំ២០២១ ។

ក្រុមការងារ​ពាក់ព័ន្ធ នឹងធ្វើ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ១៩ ជូន​ពិរុទ្ធជន-ទណ្ឌិត​សរុប​ប្រមាណ​ជាង១ម៉ឺន​នាក់ ឲ្យ​បាន​ចប់សព្វគ្រប់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ ហើយ​កាលពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅតាម​មណ្ឌល​កែប្រែ​ទាំង២ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ពិរុទ្ធជន-ទណ្ឌិត​ចំនួន​ប្រមាណ២៤០០នាក់ ទទួលបាន​ការចាក់​វ៉ាក់សាំង​រួចហើយ៕

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.