សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា “ពាក់ព័ន្ធនឹងយន្តការឧបត្ថម្ភស្បៀងទៅកាន់តំបន់ប្រឈមខ្លាំង ជាពិសេសតំបន់ក្រហម យើងដឹងហើយថាមានប្រជាជនដែលត្រូវជួយច្រើនណាស់ ប៉ុន្តែត្រូវជួយឱ្យចំគោលដៅ ចំពោះអ្នកដែលខ្វះខាត និងតំបន់បិទខ្ទប់ ហើយខ្លះមិនទាន់បានទទួលជំនួយនៅឡើយ” ។

សម្ដេចតេជោបានបន្ថែមទៀតថា “ដូច្នេះអាជ្ញាធរ ត្រូវផ្តោតទាំងទីកន្លែង ផ្ដោតការយកចិត្តទុកដាក់ សំខាន់ទៅលើអ្នកដែលខ្វះស្បៀងជាមុន ហើយប្រាប់អ្នកដែលបានទទួលស្បៀង ឬនៅសល់ស្បៀង រួចមកហើយ ឱ្យពួកគាត់យោគយល់ នៅគ្រាដែលប្រទេសកំពុងជួបគ្រាអាសន្ននេះ” ៕