សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ស​ម្ដេ​ត​ជោ​ហ៊ុន សែន ឧបត្ថម្ភ​ថវិកា ១០លាន​រៀល​ដល់​ស្ត្រី​ដែល​សម្រាលកូន​ដោយ​ខ្លួនឯង​នៅ​តំបន់​ក្រហម

ភ្នំពេញ៖ លោក ពេជ្រ កែវ​មុនី អភិបាល គណៈ​អភិបាលខណ្ឌ​មានជ័យ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​នាំយក​ថវិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១០លាន​រៀល យកទៅ​ជូន​ប្អូនស្រី ញាណ ចាន់​ស៊ីណា ដែល​បាន​សម្រាលកូន​ដោយ​ខ្លួនឯង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ប្អូនស្រី ញាណ ចាន់​ស៊ីណា ស្នាក់នៅ​ចំណុច​ផ្ទះជួល​បន្ទប់​លេខ ១៣ ផ្លូវលំ ក្រុមទី៧ ភូមិ​ថ្មី សង្កាត់​ស្ទឹងមានជ័យ​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលជា​តំបន់​ក្រហម និង​បាន​សម្រាលកូន​ដោយ​ខ្លួន ហើយ​ក្រោយពី​សម្រាល​រួច ត្រូវបាន​ក្រុមការងារ​ភូមិ​បញ្ជូនមក​សម្រាក​ថែទាំ និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្ទឹងមានជ័យ នៅវេលា​ម៉ោង២៣៖៤៥នាទី នា​រាត្រី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ៕