ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូផ្លូវគោកនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រកាសពីការបើកឱ្យដំណើរការឡើងវិញការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័ត(ឆៀកចល័ត) នឹងបើកដំណើរការចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះហើយ។ នេះបើយោងតាមសេចក្តីជូនដំនឹងនៅថ្ងៃទី ១០ ខែឧសភាឆ្នាំ ២០២១ ។

អគ្គនាយកដ្ឋានដឹកជញ្ជូនក៏បានអំពាវនាវដល់បងប្អូនដែលមានយានជំនិះគ្រប់ប្រភេទ សូមយកយានជំនិះ របស់ខ្លួនទៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសតាមកាលកំណត់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តាមកាលបរិច្ឆេទដូចមានជូនភ្ជាប់មកជាមួយ ឬ នៅមជ្ឈមណ្ឌត្រួតពិនិត្យលលក្ខណៈបច្ចេកទេស យានយន្ត ដែលមានទីតាំងនៅជិតបំផុង។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីកន្លងមកនេះ បានប្រកាសផ្អាកដំណើរការជាបណ្តោះអាសន្ននូវដំណើរការសេេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះចល័ត(ឆៀកចល័ត)ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឹកូវីដ ១៩ នៅក្នុងប្រទេស៕
#អរគុណសន្តិភាព