បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតជប៉ុនក្យូដូនៅថ្ងៃចន្ទនេះបានធ្វើការបង្ហាញថាការរកឃើញករណីថ្មីនៅក្នុងប្រទេសជប៉ុនគឺបានកើនឡើងរហូតទៅដល់ជាង ៦ ០០០ នាក់ជាប់គ្នា៣ថ្ងៃមកហើយដោយក្នុងនោះចំនួនអ្នកជំងឺដែលមានរោគសញ្ញាធ្ងន់ធ្ងរបានកើនឡើងដល់កម្រិតខ្ពស់បំផុត ១ ១៤៤ នាក់។
ប្រភពដដែលបានឲ្យដឹងដែរថាតួលេខចាស់កាលពីលើកមុនអ្នកជំងឺធ្ងន់ធ្ងរ គឺមានចំនួន ១ ៣៣១ នាក់នេះបើគិតត្រឹមថ្ងៃសុក្រហើយរដ្ឋាភិបាលជប៉ុន បានសម្រេចចិត្តក្នុងការបន្តការប្រកាសអាសន្នតាមតំបន់ជាច្រើនដូចជាក្រុងតូក្យូ និងតំបន់អូសាកា បន្ថែមទៀតរហូតដល់ថ្ងៃទី៣១ ខែឧសភា ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នជប៉ុនគឺកំពុងប្រយុទ្ធប្រឆាំងទៅនឹងរលកឆ្លងទី ៤ ដែលហើយគិតត្រឹមថ្ងៃសៅរ៍កាលពីចុងសប្តាហ៍ករណីឆ្លងមានទៅដល់ដល់ ៧ ០០០ នាក់ ជាតួលេខមិនធ្លាប់មានឡើយកាលពីពាក់កណ្តាលខែមករា។
ដោយឡែកសម្រាប់ថ្ងៃអាទិត្យតួលេខឆ្លងថ្មីចំនួនសរុប ៦ ៤៩៣នាក់ដោយក្នុងនោះទីក្រុងតូក្យូបានរាយការណ៍ពីករណីថ្មីចំនួន ១ ០៣២ នាក់ខណៈដែលមុននេះមួយថ្ងៃខ្លួនរកឃើញមាន ១ ១២១ នាក់។
#អរគុណសន្តិភាព