វ៉ាក់សាំង​កូ​វីដ-១៩ ចំនួន ៥០មុ​ឺ​ន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា​នៅ​ព្រឹកស្អែក​នេះ

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២១ស្អែក​នេះ កម្ពុជា នឹង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន ៥០មុ​ឺ​ន​ដូ​ស​បន្ថែមទៀត។

សូមជម្រាបថា យោងតាម​របាយការណ៍​បូកសរុប​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ គឺ​ក្រសួងសុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ចំនួន ១,៧៧៣,៩៩៤ដូ​ស​ហើយ។ ដោយឡែក​ក្នុង​រយ:ពេល៩ថ្ងៃ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩ ជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម ក្រសួងការពារជាតិ​ក៏បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ សរុប​ចំនួន ៣៩មុ​ឺ​ន ៩៦១៧នាក់​ផងដែរ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១កន្លងមកនេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា នៅ​តំបន់​ក្រហម​មាន​ប្រជាជន​ជាង ៥២មុ​ឺ​ន​នាក់ ហើយ​វ៉ាក់សាំង​មានតែ​ជាង ៩០មុ​ឺ​ន​ដូ​ស ចាក់​បានតែ​ប្រជាជន​ជាង ៤០មុ​ឺ​ន​នាក់ បើសិន​មានការ​ខូចខាត​មួយចំនួន វា​នឹង​អាចមាន​ការខ្វះ​វ៉ាក់សាំង នៅក្នុង​តំបន់​ក្រហម ដរាបណា​មិនទាន់​ចាក់​វ៉ាក់សាំង​អស់​ប្រជាជន គឺ​យើង​មិន​ដើរចេញ ចោល​ប្រជា​ជនណាម្នាក់​នោះទេ ។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា វ៉ាក់សាំង​សម្រាប់​ចាក់​ចំនួន ៥២មុ​ឺ​ន​នាក់ នៅក្នុង​តំបន់​ក្រហម គឺ​មិន​ខ្វះ​ទេ គឺ​ថ្ងៃទី ១១ខែឧសភា ឆ្នាំ ២០២១ វ៉ាក់សាំង​នឹង​មកដល់ ៥០មុ​ឺ​ន​ដូ​ស នឹង​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១ នឹង​ដឹក​មកដល់​ចំនួន ៥០មុ​ឺ​ន​ដូ​ស​ទៀត សរុប ១លាន​ដូ​ស​នៅក្នុង​ដៃ​យើង​បន្ថែមទៀត ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​ស្នើ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បញ្ជា​ទៅ​អង្គភាព​ដែល​ត្រូវ​ចុះ​ចាក់​នៅក្នុង​តំបន់​ក្រហម មិនត្រូវ​បញ្ច​ប់ដូ​ស​ទី១ ត្រឹម​ថ្ងៃទី ១៥ ខែឧសភា​នោះទេ គឺ​ដូ​ស​ទី១ ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យ​ហើយ ឲ្យ​អស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ក្រហម ។

សម្តេច​បញ្ជាក់ថា មិន​ថា​ត្រឹមតែ ៥២មុ​ឺ​ន​នាក់​ទេ ទោះបីជា ៥៣ ទៅ៥៤មុ​ឺ​ន ឬ៥៥មុ​ឺ​ន​នាក់ ក៏​យើង​នៅតែមាន​លទ្ធភាព ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដែរ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.