ភ្នំពេញ៖ នៅថ្ងៃទី១០ ឧសភានេះ ទីភ្នាក់ងារព័ត៌មាន CNN បានរាយការណ៍ថា កងទ័ពជើងទឹក និងកងសន្តិសុខសមុទ្រសហរដ្ឋអាមេរិក រឹបអូសបានអាវុធខុសច្បាប់ជាច្រើនពាន់ប្រភេទ កាលពីថ្ងៃទី៦ ឧសភា ឬសប្ដាហ៍មុន ក្រោយពីនាវាប្រយុទ្ធបំពាក់កាំជ្រួចស្វែងរកគោលដៅ USA Montrey បានស្ទាក់ចាប់ទូកក្ដោងdhow ខ្នាតតូចមិនស្គាល់សញ្ជាតិ ១គ្រឿង ក្នុងប្រតិបត្តិការ ឆែកឆេត្រួតពិនិត្យតាមប្រក្រតីនៅក្នុងសមុទ្រអារ៉ាប់ខាងជើង។
ក្រុមស៊ើបអង្កេតកំពូលរបស់កងសន្តិសុខសមុទ្រសហរដ្ឋអាមេរិក បានដាក់កងកម្លាំងឡើងទៅលើនាវាចម្បាំង USA Montrey ដែលមានប្រវែង ១៧៣ម៉ែត្រ បន្ទាប់ពីនោះ បានឡើងទៅលើទូកក្ដោងdhow នោះ និងបានរកឃើញកន្លែងលាក់អាវុធដ៏ច្រើនបំផុតមួយ និងប្រើពេលវេលារើចេញ ២ថ្ងៃ យកមកដាក់នៅលើជាន់ដំបូលនាវាចម្បាំងស្ទើរតែទាំងអស់។

សេចក្ដីថ្លែងការណ៍របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឱ្យដឹងថា «អាវុធទាំងអស់នោះ មានដូចជា កាំជ្រួចបាញ់តម្រង់គោលដៅប្រឆាំងរថក្រោះកម្រិតខ្លាំងរបស់រុស្ស៊ី ជាច្រើនសិបដើម, កាំភ្លើងយន្តវាយលុក ថៃប៍ 56 របស់ចិន ជាច្រើនពាន់ដើម និងកាំភ្លើងយន្តបាញ់រះ KPM ជាច្រើនរយដើម, កាំភ្លើងបាញ់ស៊ីប និងកាំភ្លើងបាញ់គ្រាប់បែក រួមទាំងចំណែកផ្គុំរបស់អាវុធផ្សេងៗទៀត ដែលមានឧបករណ៍ សម្រាប់តម្រង់គោលដៅកម្រិតខ្ពស់ទៀតផង»
កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតរកប្រភព និងគោលដៅបញ្ជូនអាវុធចំនួនដ៏ច្រើនសន្ធឹកនេះ ដែលនឹងស្ថិតក្នុងការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ចំណែកឯទូកក្ដោងdhow និងក្រុមនាវិក ក្រោយពីត្រួតពិនិត្យម៉ាស៊ីនថា អាចធ្វើដំណើរបាន និងស៊ើបសួរចម្លើយរួចហើយ កងទ័ពជើងទឹកអាមេរិក ក៏បានរៀបចំអាហារ និងទឹកស្អាត ឱ្យពួកគេ និងដោះលែង។

ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព