សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

«ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» លេចចេញជារូបភាពបណ្ដើរៗហើយ ខណៈការសាងសង់សម្រេចបានប្រមាណ ៤០ភាគរយ

យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុក «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» នៅថ្ងៃទី១០ ឧសភា ២០២១ គឺបាន​បង្ហាញ​ពីរូបរាងបណ្តើរៗ​នៃផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាមួយនេះ ពោលគឺ​ផ្លូវត្រូវបាន​ចាប់ផ្តើម​ក្រាលបេតុងហើយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បើតាម​មន្រ្តីនាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​កាលពីដើមខែមីនា ឱ្យដឹងថាការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបានជាង ៣៦% ដោយក្រុមការងារ​នឹងបញ្ចប់ការសាងសង់​តាមការគ្រោងទុក។

ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូម៉ែត្រ ដោយ​តភ្ជាប់​ពី​ភូមិទី១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដល់ភូមិ​ទី១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ពោលគឺ​ឆ្លងកាត់​រាជធានី​ភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្ត​កណ្តាល (ប្រវែង ៩,១០គ.ម) ខេត្ត​កំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្ត​កោះកុង (ប្រវែង ១,៩២គ.ម) និង​ខេត្ត​ព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។

ផ្លូវនេះ​មាន​ទទឹង​តួ​សរុប ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០​សង់ទីម៉ែត្រ ចែក​ជា ៤​គន្លង (២គន្លងទៅ ២គន្លង​មក) ហើយ​គន្លងនីមួយៗ​មានទទឹង ៣,៧៥​ម៉ែត្រ ដែល​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​អាច​បើកបរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយម៉ោង ៕