ព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឱ្យលោក ឈីន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅ ផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវសង្កាត់កោះរ៉ុង និងសហគ្រាស ស្រ៊ុន ស្រីអូន វ៉ធើរ សឹបផ្លាយ ធ្វើសេវាកម្មអគ្គិសនីនៅភូមកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរ សង្កាត់កោះរ៉ុង។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន ទាំងពីរ ដែលទទួលបានអាជ្ញាប័ណ្ណឱ្យសហគ្រាស ស្រ៊ុន ស្រីអូន វ៉ធើរ សឹបផ្លាយ ធ្វើសេវាកម្មអគ្គិសនីនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង និង លោក ឈីន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើម ថ្កូវ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានដូចជា៖

ទី១. ក្រុមហ៊ុនទាំងពីរ ត្រូវសហការជា មួយក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមហ៊ុនតបណ្តាញ និង ចែកចាយអគ្គិសនីជូនប្រជាពលរដ្ឋ។ ២.ក្រុមហ៊ុនត្រូវគោរព និងអនុវត្តន៍តាមច្បាប់របស់ អគ្គិសនីកម្ពុជា។ ៣.សុំកុំឱ្យមានការប៉ះពាល់ផលប្រយោជន៍សាធារណ: និងផលប្រយោជន៍ ឯកជន ទន្ទឹមនោះអាជ្ញា ធរសង្កាត់ ក្រុង ជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនដំណើរការ អគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់កោះ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ព្រោះក្រុងកោះរ៉ុង និងក្លាយជាទីក្រុងឧស្សាហកម្មទេស ចរណ៍នាពេលខាងមុខ ៕