អាជ្ញាធរនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានទទួលបានបុរាណវត្ថុពីព្រះសង្ឃគង់នៅវត្តរួតចំប៉ី

ឧ​ត្ត​រ​មានជ័យ៖ នា​ថ្ងៃ​ចន្ទ ១៤ រោច ខែ​ពិសាខ ឆ្នាំឆ្លូវ ត្រី​ស័ក​ព.ស២៥៦៥ ត្រូវ​នឹង​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ ចុះ​ធ្វើការ​ប្រគល់ និង​ទទួល​បុរាណវត្ថុ​ចំនួន ៦ ដុំ/រូប ពី​ព្រះសង្ឃ​គង់នៅ​វត្ត​រួត​ចំប៉ី ដើម្បី​យកមក​ថែរក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​យើងទាំងអស់គ្នា។ នៅក្នុង​ការប្រគល់ និង​ទទួល​បុរាណវត្ថុ​នេះ​គឺមាន​ការសហការ ជាមួយ​នគរបាល​ការពារ​បេតិកភណ្ឌ​ខេត្ត មន្ត្រីរដ្ឋបាល​ក្រុង​សំរោង លោក​ចៅសង្កាត់​អូរ​ស្មាច់ លោក​មេ​ប៉ុស្តិ៍ មេភូមិ រួត​ចំប៉ី ហើយ​និង​ប្រជា​ការពារ ភូមិ​ផងដែរ។

ជាមួយគ្នានេះដែរ​ក៏បាន​ចុះ​ពិនិត្យ និង​ចុះបញ្ជី​សារពើរ​ភ័​ណ្ឌ​ធ្វើ​សលាក​ប​ត្រ​បុរាណវត្ថុ​ចំនួន ១០ ដុំ/រូប នៅ​វត្ត​គី​រី​មង្គល (វត្ត​អូរ​ស្មាច់) និង​បានធ្វើ​លិខិត​ការធានា​រក្សាទុក​បុរាណវត្ថុ ជាមួយ​ចៅអធិការ​វត្ត ដែល​ធានា​ការ​រក្សាទុក​បុរាណវត្ថុ​ទាំងនោះ​កុំអោយ​បាត់បង់​ឬ​ខូចខាត​ដោយ​ប្រការ​ណាមួយ។

ប្រភព៖ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ

  #អរគុណសន្តិភាព

Leave a Comment

Your email address will not be published.