សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​សកម្មភាព​ស្តារ​ប្រឡាយ​មេ​មួយ​ខ្សែ​ស្ថិតនៅ ស្រុក​ព្រៃនប់

ព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ  អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​ស្តារ​ប្រឡាយ​មេ​មួយ​ខ្សែ​ស្ថិតនៅ​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ​លោក​អភិបាលស្រុក​ព្រៃនប់ និង​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រឡាយ​រំដោះ​ទឹក​មួយ​ខ្សែ​នេះ​មាន​ប្រវែង ៤.៦០០ម៉ែត្រ ទទឹង ២០ម៉ែត្រ ជម្រៅ ២ម៉ែត្រ គម្រោង​ស្ដារ​រយ:ពេល ៣ខែ ចំណាយ​ថវិកា ៣០០លាន​រៀល ជាថ​វិការ​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណ:អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ណែនាំ​ឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ធ្វើការ​ស្តារ​ប្រឡាយ​រំដោះ​ទឹកជំនន់​ទឹកភ្លៀង​នូវ​រដូវវស្សា​មួយ​ខ្សែ​នេះ​ឱ្យបាន​លឿន ព្រោះ​រដូវភ្លៀង​ចូលមក​ដល់ ហើយ​ម្យ៉ាង​នៅ​អម​សងខាង​ប្រឡាយ​យើង​រៀបចំ​ធ្វើជា​ផ្លូវ​សាធារណ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មកកាន់​ទីប្រជុំ​ជន​បាន​ងាយស្រួល ទន្ទឹម​នោះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ក​សហការ​ជាមួយ​ក្រុមការងារ ដើម្បី​ការស្តារ​ប្រឡាយ​មួយ​ខ្សែ​នេះ​ប្រព្រឹត្តទៅបាន​លឿន​បំរើឱ្យ​ផលប្រយោជន៍​រួម​របស់​យើងទាំងអស់គ្នា ក្រោយពី​ការស្តារ​ប្រឡាយ​នេះ​រួចរាល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​ទទួលបាន​មិ​ទ្ធិ​ផល​ថ្មី​មួយទៀត​នៅក្នុង​មូលដ្ឋាន ។

បន្ទាប់មក​ឯកឧត្តម គួច ចំរើន ដឹកនាំ​មន្ត្រី និង​អាជ្ញាធរ​ស្រុក​ព្រៃនប់​នាំយក​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​រតនគីរី​សាគរ​ម៉ា​អ៊ូ  មានដូចជា: អង្ករ មី ត្រីខ ទឹកក្រូច គោ​ជល់ ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អ៉ី​វ ប្រេងឆា ម៉ាស អាល់កុល  និង​ថវិកា ប្រគេន​ព្រះសង្ឃ​ខណៈដែល​ព្រះសង្ឃ​មិនអាច​ចេញទៅ​បិណ្ឌបាទ​បាន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ-១៩ កំពុង​រាតត្បាត​នៅក្នុង​តំបន់​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ ៕

#អរគុណសន្តិភាព