សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

បែកធ្លាយ​ឯកសារ​ក្រុម​អ្នកស្រាវជ្រាវ​ចិន!  គិត​ច្នៃ​វីរុស​កូ​រ៉ូ​ណា ជា “អាវុធ​ជីវសាស្ត្រ” ៥ឆ្នាំមុន​កូ​វីដ​បង្ហាញខ្លួន

បរទេស៖ កាលពី​ថ្ងៃទី១០ ឧសភា សារព័ត៌មាន Daily Mail បាន​រាយការណ៍​ពី​ប្រធានបទ​ជជែក​តវ៉ា​គ្នា​យ៉ាង​ទូលំទូលាយ ក្រោយពី​វេ​ប​សាយ news.com ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អូស្ត្រាលី បានបង្ហាញ​ឯកសារ​ដែល​សរសេរ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ និង​មន្ត្រី​សុខភាព​សាធារណៈ កាលពី​ឆ្នាំ2015 ដែលមាន​ការកត់សម្គាល់​ថា វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ក្រុម ដែល​បង្ក​អាការ​ខាង​ផ្លូវដង្ហើម​បន្ទាន់​ធ្ងន់ធ្ងរ (SARS Corona Virus) គឺជា “អាវុធ​ពូជ​មេរោគ​នា​យុគសម័យ​ថ្មី” ដែល​អាច​កែច្នៃ ឱ្យក្លាយ​ទៅជា​ជំងឺ​ឧប្បត្តិ​ថ្មី១ របស់​មនុស្ស ហើយ​បន្ទាប់ពីនោះ នឹង​ធ្វើឱ្យ​ក្លាយជា​អាវុធ និង​បញ្ចេញ​សាយភាយ​ទៅក្នុង​ពិភពលោក។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកសារ​ក្នុង​ឈ្មោះ​ដើមកំណើត ដែល​ខុសពី​ធម្មជាតិ​របស់​ជំងឺ​សារស៍ និង​វីរុស​ប្រភេទ​ថ្មី ដែល​មនុស្ស​បង្កើតឡើង ក្នុង​រូប​បែប​ជា​អាវុធ​ជីវសាស្ត្រ​ខាង​ពូជ​មេរោគ បាន​បញ្ជាក់ថា សង្គ្រាមលោកលើកទី៣ នឹង​ប្រយុទ្ធ​តតាំង​គ្នា​ដោយ​អាវុធ​ជីវសាស្ត្រ ខុសពី​សង្គ្រាមលោកលើកទី១ និង​ទី២ និង​ថែមទាំង​បាន​រៀបរាប់​ទៀតថា ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាង​កិច្ចការ​យោធា​របស់​ប្រទេស​ចិន បាន​ពិភាក្សាគ្នា​ពាក់ព័ន្ធ​នឹង​ការបំពាក់​អាវុធ​ដោយ​មេរោគ​សារស៍ វីរុស​កូ​រ៉ូ​ណា តាំងពី ៥ឆ្នាំ​មុននឹង​មានការ​រាតត្បាត​របស់​ជំងឺ​កូ​វីដ-19 ទៅទៀត។

លោក ពី​ទ័​រ ចេ​ន​នី​ង​ស៍ អគ្គនាយក​ស្ថាប័ន​នយោបាយ​យុទ្ធសាស្ត្រ​នៃ​ប្រទេស​អូស្ត្រាលី (ASPI) បានផ្ដល់​បទ​សម្ភាស​ជាមួយ នី​វ​ស៍ ដ​ត់ ខំ ថា ឯកសារ​នេះ គឺជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ច្បាស់​បំផុត​តាម​ដែល​យើង​ធ្លាប់មាន​កន្លងមក។

លោក​ចេ​ន​នី​ង​ស៍ បានចង្អុលបង្ហាញ​ថា «ខ្ញុំ​គិតថា នេះ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​វា​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ថា អ្នកវិទ្យាសាស្ត្រ​ចិន មានគំនិត​ក្នុងការ​ច្នៃប្រឌិត ប្រើ​ប្រភេទ​ពូជផ្សេងៗរបស់​វីរុស​កូ​រ៉ូ​ណា ក្នុង​វិស័យ​យោធា ហើយ​គិតថា នឹង​នាំយកមក​ប្រើការ​យ៉ាងដូច​ម្ដេច?  វា​ចាប់ផ្ដើម​មើលឃើញ​កាន់តែច្បាស់​ឡើង អំពី​ភាព​អាចទៅរួច​ថា អ្វីដែល​យើង​កំពុង​ប្រឈម​នេះ អាចជា​ការបញ្ចេញ​មេរោគ​ដោយ​មិនបាន​តាំងចិត្ត (មិនមាន​ចេតនា) ដើម្បី​ប្រើប្រាស់​ក្នុង​កិច្ចការ​យោធា»

ហើយ​ថា មិនទាន់​អាច​អធិប្បាយ​បាន​នៅឡើយ​ថា ហេតុ​អី​ទើប​ចិន​មិន​ពេញចិត្ត ឬ​ស្ម័គ្រចិត្ត​ឱ្យ​អង្គភាព​ពី​ខាងក្រៅ ចូលទៅ​ស៊ើបអង្កេត​ស្វែងរក​ដើមកំណើត​របស់​ជំងឺ​កូ​វីដ-19 ព្រោះ​បើសិនជា​ករណី​ឆ្លង​រាលដាល​ចេញពី​ផ្សា​រលក់​អាហារ​ស្រស់​មែន​នោះ ចិន​គួរតែ​ផ្ដល់​ការសហការ​តាម​សម្រួល​យ៉ាង​ល្អ។

ចំណែក​លោក រ៉ូ​ប៊ើ​ត ផ​ត់​ទើរ អ្នកជំនាញការ​ផ្នែក​សុវត្ថិភាព​ខាង​សៃ​ប៊ើ​រ អ្នកវិភាគ​ឯកសារ​ដែល​បែកធ្លាយ​របស់​រដ្ឋបាល​ចិន បាន​ត្រួតពិនិត្យ​ឯកសារ និង​និយាយថា ជា​ឯកសារ​ពិត «យើង​បាន​ចំណុច​សរុប ដែល​ប្រាកដ​ច្បាស់​ក្នុង​ចិត្ត​បំផុត​ថា វា​ជា​ឯកសារ​ពិត មិនមែនជា​របស់​ក្លែងក្លាយ​ទេ ឯកសារ​នេះ បានបង្ហាញ​ខ្លួន​ឡើង​នៅក្នុង​អំឡុង ៥ឆ្នាំ​កន្លងទៅ ហើយ​ពួកគេ (ចិន) បាន​ព្យាយាម​ក្នុងការ​លុប​វា​ចោល តែ​ពេលនេះ វា​ត្រូវបាន​រកឃើញ​ហើយ» លោក​ផ​ត់​ទើរ បាន​ថ្លែង​បែបនេះ​នៅ​ចុងបញ្ចប់៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព