ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា គិតត្រឹមម៉ោង ៩៖០០នាទីយប់នេះ សម្រាប់រាជធានីភ្នំពេញ បាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួនត្រឹមតែ ១៦៨នាក់ ដែលជាលេខធ្លាក់ចុះបន្ថែមទៀតគួរអោយកត់សម្គាល់ បន្ទាប់ពីតួរលេខចុះពីជាង ៥០០នាក់ មកជាង ២០០នាក់ រយៈពេល ៤ថ្ងៃផ្ទួន»៕

#អរគុណសន្តិភាព