រយៈពេល ១២ថ្ងៃ​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម​ជាង ៥៥ម៉ឺន​នាក់​បានមក​ទទួល​ការចាក់​វ៉ាក់សាំង

ភ្នំពេញ៖ រយៈពេល១២ថ្ងៃ នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ដែលជា​តំបន់​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី១ ដល់​ថ្ងៃទី១២ ឧសភា​ឆ្នាំ២០២១ ក្រុមការងារ​ចាក់​វ៉ាក់សាំង​របស់​ក្រសួងការពារជាតិ បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​បាន ៥៥ម៉ឺន ៥ពាន់ ៩០៨នាក់​ហើយ។

ដោយឡែក នៅ​ថ្ងៃទី១២ ឧសភា ក្រុមការងារ​ចាក់​បាន ៥ម៉ឺន ៩ពាន់ ៥០១នាក់។ របាយការណ៍​បាន​បង្ហាញថា ក្នុងចំណោម​អ្នក​ចាក់​ទាំង​ជាង ៥៥ម៉ឺន​នាក់​នោះ មាន​ចំនួន ៦ខណ្ឌ​ដែលជា​តំបន់​ក្រហម រួមមាន ណ្ឌ​មានជ័យ ចាក់​បាន ១១ម៉ឺន ៣ពាន់ ២៤នាក់, ខណ្ឌដង្កោ ចាក់​បាន ១២ម៉ឺន ៩ពាន់ ២៥៣នាក់, ខណ្ឌ​កំបូល ចាក់​បាន ៩ម៉ឺន ២ពាន់ ២៨៥នាក់, ខណ្ឌ​ពោធិ៍​សែន​ជ័យ ចាក់​បាន ១៨ម៉ឺន ១ពាន់ ៤៩នាក់, ខណ្ឌឫស្សីកែវ ចាក់​បាន ២ម៉ឺន ៨ពាន់ ០៣នាក់ និង​ខណ្ឌទួលគោក ចាក់​បាន ១ម៉ឺន ២ពាន់ ២៩៤នាក់។

សូមបញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី១ ឧសភា​មក រាជរដ្ឋាភិបាល​កម្ពុជា បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ក្រហម ក្នុង​ខណ្ឌ​ចំនួន ៦រួមមាន ខណ្ឌមានជ័យ ខណ្ឌដង្កោ​ក ខណ្ឌ​កំពូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌឫស្សីកែវ និង​ខណ្ឌទួលគោក ដែលមាន​ផែនការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​នោះ ជាង ៨០ម៉ឺន​នាក់។ យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​គិត​ត្រឹម​ថ្ងៃទី១២ ឧសភា ឆ្នាំ២០២១ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ២លាន ៧ពាន់ ៨៣១នាក់ ហើយ​ដែល​ស្មើនឹង១៩,៤០% នៃ​ចំនួន​ប្រជាជន​ដែល​គ្រោង​នឹង​ចាក់ ១០លាន​នាក់ ក្នុង​នោះបាន​ចាក់​វ៉ាក់សាំង​ទី ២ដូ​សរួច​មាន​ចំនួន ១លាន ១សែន ២ម៉ឺន ៩ពាន់ ៥៦៤នាក់៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.