កោះកុង៖ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្រថ្មីបនៅក្នុងខេត្តកោះកុង ដែលគ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារបានចាប់ផ្តើមបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី ១៣ ខែឧសភា នេះ។

ពិធីសាងសង់កំពង់ផែដ៏ថ្មីស្រឡាងនេះ នឹងប្រារព្ធទៅក្រោមវត្តមានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងឯកឧត្តម ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

គម្រោងសាងសង់កំពង់ផែថ្មីមួយនេះប្រភេទជាបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ។ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែងដោយប្រើប្រាស់រយៈពេល ២ឆ្នាំ នៃការសាងសង់ ធ្វើយ៉ាងណាឱ្យបញ្ចប់នៅឆ្នាំ២០២២ ខាងមុខ។
សម្រាប់ផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េកម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ៕

#អរគុណសន្តិភាព