កំពង់ស្ពឺ៖ ឯកឧត្តម វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១នេះ ខេត្តកំពង់ស្ពឺមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ៩នាក់ក្នុងចំណោមអ្នកជំងឺ ១៣៥នាក់។
ឯកឧត្តម អភិបាលខេត្ត សូមសំណូមពរដោយទទូចសូមឱ្យបងប្អូនយើងដែលជាសះស្បើយនៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល ១៤ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុតដើម្បីងាយស្រួលក្នុងការធ្វើការឆ្លើយតប។ សូមអរគុណ!









#អរគុណសន្តិភាព