សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ទទួល​អំណោយ​ពី​សប្បុរសជន ដើម្បី​ចូលរួមចំណែក​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩

កំពត៖ រសៀល​ថ្ងៃ​ពុធ ទី១២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មានការ​ចូលរួម​ពី អភិបាលរង​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​អង្គភាព​ចំណុះ​សាលាខេត្ត​កំពត បាន​អញ្ជើញ​ទទួល​អំណោយ​សប្បុរសធម៌​ពី​ក្រុមហ៊ុន​ផលិត​កំបោរ និង​ម្ស៉ៅ​បៀក​ភ្នំ​មាស នូវ​អង្ករ ២តោន  ម៉ាស់​ចំនួន៥,០០០ម៉ាស់ អាល់កុល​លាងដៃ​ចំនួន ៦០លីត្រ ទឹកបរិសុទ្ធ​ចំនួន៣០កេះ ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​សម្រាប់​បម្រើអោយ​សកម្មភាព​ក្នុង​វិធានការ​ការងារ​ប្រយុទ្ធប្រឆាំង និង​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ផលិត​កំបោរ និង​ម្ស៉ៅ​បៀក​ភ្នំ​មាស ដែល​បាន​នាំយក​អំណោយ​មនុស្សធម៌ ជា​អង្ករ ម៉ាស អាល់កុល​លាងដៃ និង​ទឹកបរិសុទ្ធ ឧបត្ថម្ភ​ជូន​ដល់​រដ្ឋបាល​ខេត្តកំពត ដែល​កំពុង​ត្រូវការ​ចាំបាច់​នាពេលនេះ។

ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ចាត់ទុក​អំណោយ​ទាំងនេះ ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាលខេត្ត​សម្រាប់​ប្រើប្រាស់​ក្នុង​វិធានការ ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ-១៩ ដែល​រដ្ឋបាល​ខេត្តកំពត​បច្ចុប្បន្ន​បាន​នឹង​កំពុង​យកចិត្តទុកដាក់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល លើ​សុខមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ផុតពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា អំណោយ​ទាំងនេះ ឯកឧត្តម​នឹង​បន្ត​យកទៅ​ផ្ដល់ជូន​ឲ្យ​ដល់​រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ និង​អង្គភាព​ស្ថាប័ន​គោលដៅ​ពាក់ព័ន្ធ នៅ​មូលដ្ឋាន សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពត​ទាំងមូល៕

ប្រភព៖ រដ្ឋបាល​ខេត្តកំពត

#អរគុណសន្តិភាព