អតីតយុទ្ធជន​ពិការ មាន​ជីវភាព​លំបាក​ខ្វះខាត បានទទួល​ជំនួយ​ឧបត្ថម្ភ​ស្បៀង អាហារ​ពី​មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ

កំពង់ធំ៖ ដើម្បី​ដោះស្រាយ​ការលំបាក​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជូន​បងប្អូន​អតីតយុទ្ធជន​ពិការ​ដោយសារ​សង្គ្រាម ដែល​រង​ផលប៉ះពាល់​ដោយ សារ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ-១៩ នៅ​រសៀល​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២១ ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ប្រធាន​សមាគម​អតីត យុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ បាន​ដឹកនាំ​សហការី ទៅ​ស្វែងយល់​ពី​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីត​យុ​ទ្ឋ​ជន ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ កំពុង​រង ផលប៉ះពាល់​ដោយសារ​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ-១៩ ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​ភូមិ ព្រៃ​ព្រា​លក ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន បាន​លើកឡើងថា សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ជានិច្ចកាល​សម្ដេច​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​អតីត យុទ្ធជន​យើង​នៅ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​សំណូមពរ​ដល់ បងប្អូន​អតីតយុទ្ធជន​យើង​ទាំងអស់ ត្រូវតែ​ខិតខំ ថែរក្សា​សុខភាព​ការពារ​ខ្លួន និង​គ្រួសារ ឲ្យ​ជៀស​ផុតពី​ជំងឺ​កូ​វីដ-១៩ ដែល​កំពុង​ឆ្លង​រា​ត ត្បា​ត​ចូលក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់ ក្រសួង សុខាភិបាល​ពិសេស​វិធានការ ៣កុំ​និង៣ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ។

ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​នាំយក​អំណោយ​របស់​ឯក​ឧ​ត្ត​ម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ជា​ស្បៀងអាហារ ទៅ​ឧបត្ថម្ភ​ជូន គ្រួសារ​អតីតយុទ្ធជន​ពិការ​ទាំ​ង​ប្រាំពីរ​គ្រួសារ​នៅពេលនេះ​ផងដែរ។

ក្រុមគ្រួសារ​អតីតយុទ្ធជន​ពិការ​ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត បាន​គោរព​ថ្លែងអំណរគុណ​ដ៏ ជ្រាល ជ្រៅ​ជាទីបំផុត ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ព្រមទាំង ក្រុមការងារ សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ដែល​បាន ជួយ​ដោះ ស្រាយ​ការលំបាក​របស់​ពួក គាត់​បាន​ទាន់ពេលវេលា​នៅពេលនេះ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *