កម្ម​ការិ​នី​រោងចក្រ​ម្នាក់ទៀត​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​ទឹកប្រាក់១០លាន​រៀល​ទៀត

ភ្នំពេញ៖បន្ទាប់ពី​ការចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ថ្ងៃ១០ ខែ កុម្ភៈ ២០២១ ដែល​ម្ជុល​ទី១បាន​ទៅ ហ៊ុន ម៉ា​ណែ​ត។ថ្ងៃ១១ ខែ មេសា ២០២១ យើង​បាន​រកឃើញ​មនុស្ស​ទី១លាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ដែល​បាន​ទៅ​ក្មួយ ប៉ាន់ សុវណ្ណ​រិ​ទ្ធិ ដែល​ទទួលបាន​រង្វាន់១០លាន​រៀល​ផងដែរ។

ថ្ងៃនេះ១៤ ខែ ឧសភា ២០២១ យើង​រកឃើញ​មនុស្ស​ទី២លាន ដែល​បាន​ទៅ​ក្មួយ​ស្រី ទិ​ត ចិន្តា អាយុ ២៣ឆ្នាំ ជាក​ម្មការ​រិ​នី​រោងចក្រ​ដែល​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន​ទឹកប្រាក់១០លាន​រៀល​ទៀត។

សូម​ក្មួយ​ស្រី ទិ​ត ចិ​តា្ត​ទទួលយក​រង្វាន់​ពី លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​លើ​ការចាក់​វ៉ាក់សាំង។

ក្នុង​យុ​ទ្ទ​សាស្ត្រ​ពន្លត់ភ្លើង​ល្អ​ជាង​អង្គុយ​បក់ផ្សែង យើង​គ្មាន​ជម្រើស​ណា​អោយ​ល្អ​ជាង​ការខិតខំ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​យើង​នោះទេ។ ការឆ្លង​ក្នុង​សហគមន៍​ម្តង​ហើយ​ម្តងទៀត​នៅ​ស្ទើរ​គ្រប់​ប្រទេស​តម្រូវអោយ​យើង​ខិតខំ​រក​វិធី​ទប់ស្កាត់​ការឆ្លង​និង​ការបាត់​បង់ជីវិត​ប្រជាជន​យើង​តាមរយៈ​ការចាក់​វ៉ាក់សាំង។

ក្នុងចំណោម​ប្រជាជន​ទាំងចាស់ទាំងក្មេង១៦លាន​នាក់ មាន​ប្រជាជន​ដែលមាន​អាយ១៨ឆ្នាំ​ឡើង​ដែល​នឹងត្រូវ​ចាក់​វ៉ាក់សាំង​តែ១០លាន​នាក់​ប៉ុណ្ណោះ​ដែល​ថ្ងៃនេះ​យើង​ចាក់​បាន២លាន​នាក់ស្មើនឹង២០ភាគរយ​រួចទៅហើយ។ ការចាក់​វ៉ាក់សាំង​នេះ​យើង​ក៍​បាននិងកំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក គឺ​ចាក់​ពី​ក្នុង​ចេញ​ក្រៅ គឺ​ចា​ក់នៅ​រាជធានី​ភ្នំពេញ​ដែលមាន​មនុស្ស​រស់នៅ​កុះករ​ជាមុន បន្ទាប់​ទៅនឹង​ចេញទៅ​បណ្តា​ខេត្ត​ទៅតាម​លំដាប់​អាទិភាព។

សូម​បងប្អូន​កុំ​បារម្ភ រាជរដ្ឋាភិបាល​នឹង​ចាក់​ជូនគ្រប់ៗគ្នា​គ្រាន់តែ​មុន​និង​ក្រោយ​ប៉ុណ្ណោះ៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.