អភិបាលខេត្តបន្ទាយមានជ័យ បានបន្តចុះចែកអំណោយស្បៀងអាហារដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋរស់នៅតំបន់បិទខ្ទប់

បន្ទាយមានជ័យ៖ ថ្ងៃ​សុក្រ​ទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ការលក់ដូរ នៅក្នុង​ផ្សារកណ្តាល និង​ចែក​អំណោយ​ស្បៀងអាហារ​ដ៍​ថ្លៃថ្លា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បិទ​ខ្ទប់ ចំនួន៧៩ គ្រួសារ នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខេត្ត ទោះបី​ជាមាន​ការបិទ​ខ្ទប់

តែ​ត្រូវ​រក្សា និង​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​ទីនោះ​ឲ្យ​បានល្អ បង្ករ​ការគ្រប់គ្រង​ប្រជាពលរដ្ឋ ដោយមាន​ការទទួលខុសត្រូវ​គ្រប់បែបយ៉ាង រួមទាំង​ស្បៀងអាហារ​ជាដើម យើង​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​មាន​បញ្ហា ដោយ​ការ​ដាច់​ស្បៀង​ហូបចុក​នោះឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អំពាវនាវ​សូម​ពុក​ម៉ែ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​យោគយល់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដ៍​កាច​សាហាវ​នេះ សូម​បងប្អូន កុំ​ចេញ​ក្រៅ​ផ្ទះ បេ​ី​មិនចាំបាច់​ខ្លាំង ។

ជាមួយគ្នា​នោះ ឯកឧត្តម សូម​ពុក​ម៉ែ​បងប្អូន​ទាំងអស់​ដែល​រស់នៅ​តំបន់​បិទ​ខ្ទប សូម​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បានគ្រប់ៗគ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន៣ការពារ និង៣កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ ក្នុងនោះ​មាន ៖ ៣ការពារ ៣កុំ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល កុំទៅ​ចូលក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់ដៃគ្នា ឬ​ឱបថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិនត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក៕

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.