សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​ដល់​កងកម្លាំង​នគរបាលជាតិ ក្នុង​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍ លើក​ទី៧៦ នៃ​ថ្ងៃកំណើត​នគរបាលជាតិ

ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សំដែង​នូវ​មនោសញ្ចេតនា​សោមនស្ស​រីករាយ ចូលរួម​អបអរសាទរ​ថ្ងៃ​រំឭក​ខួប​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ លើក​ទី៧៦ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ថ្ងៃកំណើត​នគរបាលជាតិ និង​បាន​ឧទ្ទិស​នូវ​ស្នា​ព្រះ​ហ​ស្ថ​ប្រកបដោយ​គុណូបការៈ​ដ៏​ធំធេង​ថ្វាយ​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» ដែលជា​ស្ថាបនិក​នៃ​អង្គ​ប្រតិបត្តិ​ច្បាប់​ដ៏​សំខាន់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ គឺជា​ថ្ងៃ​ចាប់បដិសន្ធិ «នគរបាលជាតិ» ក្រោម​ស្នា​ព្រះ​ហត្ថ​របស់​ព្រះករុណា ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» ក្នុង​ព្រះរាជបំណង​ពង្រឹង​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែល​គិត​មកដល់​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ អង្គ​ប្រតិបត្តិ​ច្បាប់​នេះ មាន​អាយុកាល៧៦ឆ្នាំ​ហើយ។

ក្នុងពេល​ជាមួយគ្នានេះដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ បាន​រំឭក និង​ឧទ្ទិស​ដល់​វីរភាព​ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម​របស់​បុព្វបុរស និង​រៀមច្បង​នគរបាលជាតិ​គ្រប់​ជំនាន់ ដែល​បានធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាង ឆ្លងកាត់​រាល់​ការប្រែប្រួល​ស្មុគស្មាញ​គ្រប់​និន្នាការ​សង្គម បង្កើតបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ឥត​គណនា ដើម្បី​បម្រើ​បុព្វហេតុ​សន្តិសុខ​ជាតិ ក៏ដូចជា​ប្រយោជន៍ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ។

ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ សូម​ឆ្លៀត​យក​ឱកាស​នេះ ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ប្រកបដោយ​សេចក្ដីស្រលាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាលជាតិ​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​និវត្តន៍​ជន​នគរបាលជាតិ​ទាំងអស់ ដែល​បាន​លះបង់​នូវ​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី ពេលវេលា និង​សេចក្តីសុខ​ផ្ទាល់ខ្លួន ប្រកៀក​ស្មា​យ៉ាងរឹងមាំ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ តស៊ូ​ពុះពារ​ឆ្លងកាត់​ឧបសគ្គ​រាប់មិនអស់ ប្តូរផ្តាច់​ការពារ​សន្តិ​ភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី ធានាបាន​នូវ​ស្ថិរភាព​នយោបាយ រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម៕

លិខិត

 

ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

#អរគុណសន្តិភាព