សម្ដេច​ក្រឡាហោម ស ខេង ផ្ញើ​សារលិខិត​ជូនពរ​ដល់​កម្លាំង​នគរបាលជាតិ ក្នុងឱកាស​នៃ​ទិវា​រំឭក​ខួប​អនុស្សាវរីយ៍ លើក​ទី៧៦ ថ្ងៃកំណើត​នគរបាលជាតិ

ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​សារលិខិត​ជូនពរ​ដល់​កម្លាំង​នគរបាលជាតិ ក្នុងឱកាស​នៃ​វា​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី៧៦ នៃ​ថ្ងៃកំណើត​នគរបាលជាតិ ចាប់ពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដល់​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដែលជា​ទិវា​ដ៏​មហា​នក្ខត្តឫក្ស​រំឭក​ការចងចាំ​នូវ​ស្នា​ព្រះ​ហ​ស្ថ ព្រះ​កុរ​ណា ព្រះមហាវីរក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» ព្រះអង្គ​ទ្រង់​បាន​បង្កើត​នូវ​អង្គ​ប្រតិបត្តិ​ច្បាប់ ដើម្បី​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​ធានា​សុវត្ថិភាព​សង្គម។

សម្ដេច​តេ​ក្រឡាហោម បាន​ចាត់ទុកថា ចាប់តាំងពី​ថ្ងៃ​ចាប់បដិសន្ធិ​រហូតមក​ដល់​បច្ចុប្បន្ន លើកលែងតែ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ អង្គ​ប្រតិបត្តិ​ច្បាប់​មួយ​នេះ​បាន​ជំនះ​រាល់​ឧបសគ្គ​នានា ធ្វើដំណើរ​ឆ្លងកាត់​និន្នាការ​ប្រែប្រួល​នៃ​របប​គ្រប់គ្រង​សង្គម​ជាច្រើន​ដំណាក់កាល បង្កើតបាន​នូវ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ ប្រកបដោយ​គុណប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា។

តាងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ក្នុងនាម​សម្ដេច​ផ្ទាល់ សម្តេច​សូម​សម្តែង​នូវ​មនោសញ្ចេតនា​រំភើប រីករាយ ចូលរួម​អបអរសាទរ​ដោយ​ទឹកចិត្ត​ស្មោះស និង​សូម​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នគរបាលជាតិ​គ្រប់លំដាប់​ថ្នាក់ ពិសេស​និវត្តន៍​ជន​នគរបាលជាតិ រួមទាំង​ក្រុមគ្រួសារ សូម​មាន​សុខ​ភាពល្អ កម្លាំង​ពលំ​មាំមួន អាយុ​យឺនយូរ និង​សូម​រស់នៅ​ប្រកបដោយ​សុភមង្គល៕

 

ដោយ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *