ភ្នំពេញ៖ កងពលតូចលេខ៧០ បានទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមការពារជំងឺកូវីដ-១៩ ដែលពិធីប្រគល់នេះបានធ្វើឡើថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចលេខ៧០ បានទទួលពីលោកឧកញ៉ា លី ឃុនថៃ ប្រធាន សមាគមស្បែកជើងកម្ពុជា ដែលបានឧបត្ថម្ភ ទឹកសុទ្ធវីតាល់ ៥០០មីលីលីត្រ ចំនួន ២,០០០កេស និងមីជាតិ ចំនួន ៩០កេស ស្មើនឹងថវិកាសរុប ១០,០០០ដុល្លារ ពិធីនេះបានប្រារព្ធធ្វើនៅទីបញ្ជាការកងពលតូចលេខ៧។

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ក្នុងនាមមេបញ្ជាការកងពលតូចលេខ៧០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា ដែលបានផ្តល់អំណោយមកដល់កងពលតូចលេ៧០ នាឱកាសនេះ៕

#អរគុណសន្តិភាព