សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រុមគ្រូពេទ្យ​កងពលតូច​អន្តរាគមន៍​លេខ១ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ទួល​សង្កែ បាន​ជាង៥ពាន់​នាក់

ភ្នំពេញ៖ កងពលតូច​អន្តរាគមន៍​លេខ១ បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ទួល​សង្កែ១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចំនួន៣ទីតាំង រួមមាន៖ នៅ​ចំណុច​ទីតាំង​ផ្សារ​ឡា​គី​សាំ​ហាន់, ចំណុច​ទីតាំង​វត្ត​ទួល​សង្កែ, និង​ចំណុច​ទីតាំង​សាលាបឋមសិក្សា​ពញាក្រែក។ ដែល​សរុប អ្នក​មក​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ មាន​ចំនួន៥.៧០១នាក់  (ស្រី​ចំនួន២.៧៧៧នាក់)៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

#អរគុណសន្តិភាព