ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន ផ្ញើ​សារលិខិត​ជូនពរ​ដល់​កងកម្លាំង​នគរបាលជាតិ​ទូទាំងប្រទេស​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី៧៦ ថ្ងៃកំណើត​នគរបាលជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ផ្ញើ​សារលិខិត​ជូនពរ​ដល់​កងកម្លាំង​នគរបាលជាតិ​ទូទាំងប្រទេស​ក្នុង​ខួប​អនុស្សាវរីយ៍​លើក​ទី​ិ៧៦ ថ្ងៃកំណើត​នគរបាលជាតិ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ និង​ជា​ថ្ងៃ​នៃ​ការ​ឧទ្ទិស​ដល់​គុណូបការៈ ដ៏​ខ្ពង់ខ្ពស់​នៃ​ស្នា​ព្រះ​ហ​ស្ថ ព្រះ​កុរ​ណា ព្រះមហាវីរៈក្សត្រ ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ» ដែល​ព្រះអង្គ​ទ្រង់​បាន​បង្កើត​នូវ​អង្គ​ប្រតិបត្តិ​ច្បាប់ ដើម្បី​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​អាយុជីវិត​ប្រជាពលរដ្ឋ​នេះ​ឡើង។

ក្នុង​ទិវា​ប្រកបដោយ​មោទនភាព​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏​ជា​ឱកាស​នៃ​ការ​រំលឹក​នូវ​ការចងចាំ​អំពី​ប្រវត្តិ​សកម្មភាព ពី​អតីតកាល នៃ​បុព្វបុរស និង​រៀមច្បង រួមទាំង​និវត្តន៍​ជន​នគរបាលជាតិ​គ្រប់​ជំនាន់ ដែល​បាន​លះបង់​នូវ​ពេលវេលា ធ្វើ​ពលិកម្ម​សព្វបែបយ៉ាង បូជា​សាច់​ស្រស់ ឈាម​ស្រស់ អាយុជីវិត ដោយ​មិន​គិត​អំពី​សេចក្តីសុខ និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន តស៊ូ ពុះពារ​ឧបសគ្គ​ជាច្រើន រាប់មិនអស់​ឆ្លងកាត់​និន្នាការ​ប្រែប្រួល​គ្រប់​សម័យកាល ដោយបាន​កសាង​សមិទ្ធផល​ស្នាដៃ និង​បន្សល់ទុក​នូវ​បទពិសោធន៍ល្អៗជាច្រើន​សម្រាប់​នគរបាល​ជំនាន់​ក្រោយ​បន្ត​អនុវត្ត និង​រៀនសូត្រ​យក​ជា​គំរូ ដើម្បី​ពង្រឹង និង​អភិវឌ្ឍ​អង្គ​ប្រតិបត្តិ​ច្បាប់​ដ៏​សំខាន់​នេះ ។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ សម្តែង​នូវ​ការលើកទឹកចិត្ត និង​សំណូមពរ​ដល់​កម្លាំង​នគរបាលជាតិ​គ្រប់​ផែន​ជំនាញ បន្ត​នូវ​វីរភាព​អង់អាច​ក្លាហាន លើកកម្ពស់​ស្មារតី​ស្នេហា​ជាតិ ប្តេជ្ញា​រក្សាសុខ​សន្តិភាព ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹ​កី ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​រដ្ឋាភិបាល​ស្របច្បាប់ ពិសេស​កងកម្លាំង​នគរបាលជាតិ​គ្រប់​ជាន់ថ្នាក់ រក្សា​ឱ្យបាន​នូវ​សីលធម៌ វិន័យ​កងកម្លាំង​នគរបាលជាតិ ព្រមទាំង​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ប្រកាន់ខ្ជាប់​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣កុំ ៣ការពារ របស់​រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត ក៏បាន​អំពាវនាវ​ដល់​កង​ម្លាំ​ង​ទាំងអស់​ឱ្យ​បន្ត​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ គ្រប់លំដាប់​ថ្នាក់ អនុវត្ត​បទបញ្ជា និង​វិធានការ​របស់​រាជ​ដ្ឋា​ភិ​បាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ឆ្លើយតប​តាម​គោលបំណង និង​សំណូមពរ នៃប្រតិបត្តិ​ការទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ​កូ​វីដ-១៩ចូលក្នុង​សហគមន៍៕

ដោយ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា

#អរគុណសន្តិភាព

Leave a Comment

Your email address will not be published.