ឯកឧត្តម គួច ចំរើន នាំយក​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ដល់​អង្គការ​ម្លប់​តាប៉ាង ខេត្ត​ព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈ កម្ម​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ប្រដាប់អាវុធ និង​ម្ចាស់​អំណោយ កា​ស៉ី​ណូ Liberty Goddes ( នារី​សន្តិភាព) នាំយក​គ្រឿងឧបភោគ បរិភោគ សម្ភារៈ សិក្សា និង​ថវិកា​ជូន​ដល់​អង្គការ​ម្លប់​តាប៉ាង មាន​ទីតាំង​ស្ថិតនៅ​សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ។

ឯកឧត្តម គួច ចំរើន ប្រធាន​គណៈ កម្ម​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មាន​ប្រ សាសន៍​ថា ថ្ងៃនេះ​មាន​មោទនភាព និង​សេចក្តីសោមនស្ស​រីករាយ​ដែលមាន​ការចូល​រួមជាមួយ កា​ស៉ី​ណូ Liberty Goddes (នារី​សន្តិភាព) នាំយក​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​សិក្សា និង​ថវិកា​មួយចំនួន មក​ឧបត្ថម្ភ​ឱ្យ​អង្គការ​ម្លប់​តាប៉ាង ព្រមទាំង​បាន​កោតសរសើរ​និង​វាយតម្លៃ​ចំពោះ​ថ្នាក់ដឹកនាំ បុ​គ្ក​លិ​ក​អង្គការ​ម្លប់​តាប៉ាង​ទាំងអស់​បាន​បំពេញការងារ​យ៉ាងសកម្ម ខណៈពេល​ប្រទេស​កម្ពុជា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ អង្គការ​បាន​ចូលរួម​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ក្នុង សហគមន៍​ក្នុង​ខេត្ត​ព្រះសីហនុ ជួយ​ដល់​គ្រួសារ​ក្រីក្រ​នៅក្នុង​សហគមន៍​បាន​ទាន់ពេលវេលា ។ កន្លង មក​រដ្ឋបាលខេត្ត ក៍បាន​ឧបត្ថម្ភ​ជា​សម្ភារ:មួយចំនួន​តាមរយៈ​អង្គការ​ម្លប់​តាប៉ាង ដើម្បី​យក​ចែកជូន​គ្រួសារ​ក្រីក្រ​នៅក្នុង​សហគមន៍​របស់​យើង ហើយ​សកម្មភាព​នេះ​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ទាន់ពេលវេលា  ។

ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន ក៏បាន​ធ្វើការ​ពាំនាំ​ផ្ដាំផ្ញើ​សាក សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រធាន និង​បុគ្គលិក​អង្គការ​ម្លប់​តាប៉ាង​ទាំងអស់​ដែល​បានធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​កុមារ​ក្រីក្រ និង​គ្រួសារ​ក្រីក្រ​ក្នុង​ខេត្ត​ព្រះ សីហនុ សូមឱ្យ​អង្គការ​បន្ត​សកម្ម ភាព​ការងារ​មនុស្សធម៌​នេះ​បន្តទៀត​ប្រកបដោយ​ជោគជ័យ​ជួយ​ដល់​កុមារ និង​គ្រួសារ​ក្រីក្រ​ក្នុង​សហគមន៍​របស់​យើង ៕