អភិបាលខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​សំណេះសំណាល និង​ផ្តល់​ស្បៀងអាហារ​ជូន​កងកម្លាំង និង​គ្រូពេទ្យ​ជួរមុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ  ជ័យ ណា​រី អ៊ុ រាត្រី បាន​អញ្ជើញ​សំណេះសំណាល និង​ផ្តល់​អំណោយ​ឧបត្ថម្ភ អំណោយ​របស់​រដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព មាន​ជា​ស្បៀងអាហារ​ជូន​ដល់ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ​ជួរមុខ ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត នៅ​សាលាខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ ។

អំណោយ​ផ្តល់ជូន​កងកម្លាំង និង​គ្រូពេទ្យ​រួមមាន

១.ស្នងការ​នគរបាល​ខេត្ត អង្ករ ២០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និង​មី ៣០កេស

២.កងពល​ថ្មើ​ជើង​លេខ៥១ អង្ករ ២០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និង​មី ៣០កេស

៣.កងរាជអាវុធហត្ថ អង្ករ ១០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និង​មី ៣០កេស

៤.តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អង្ករ ១០០០ គីឡូក្រាម សាច់ជ្រូក ៤០គីឡូក្រាម, ទឹកបរិសុទ្ធ ៣៥កេស, ទឹកក្រូច២០កេស,និង​មី ៣០កេស

៥.គ្រូពេទ្យ ទឹកបរិសុទ្ធ ៥០កេស, ទឹកក្រូច២៤កេស,និង​មី ៤០កេស ។

មានប្រសាសន៍​សំណេះសំណាល​ឱកាស​នោះ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ក្នុងនាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ថ្លែង​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្មារតី​នៃ​ការចូលរួម​ទាំងយប់​ថ្ងៃ​របស់​កងកម្លាំងប្រដាប់អាវុធ និង​គ្រូពេទ្យ​យើង​ទាំងអស់ ដើម្បី​ចូលរួម​ប្រយុទ្ធ​ទប់ស្កាត់ និង​កាត់ផ្តាច់​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ១៩ ប្រកបដោយ​ជោគជ័យ សុវត្ថិភាព​ខ្ពស់ តាម​បទបញ្ជា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយគ្នា​នោះ ឯកឧត្តម អំពាវនាវ​ដល់​កងក​ម្លាំ​ង​និង​គ្រូពេទ្យ​ទាំងអស់ បាន​នឹង​កំពុង​បំពេញបេសកកម្ម សូម​ចូលរួម​ធ្វើ​អនាម័យ​ឲ្យ​បានគ្រប់ៗគ្នា ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន៣ការពារ និង៣កុំ តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ ក្នុងនោះ​មាន ៖ ៣ការពារ ៣កុំ គឺ​ត្រូវ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល កុំទៅ​ចូលក្នុង​ចំណោម​ច្រើន​កកកុញ កុំ​ចាប់ដៃគ្នា ឬ​ឱបថើប​គ្នា កុំ​ចូល​ទីកន្លែង​បិទ គ្មាន​ខ្យល់​ចេញចូល និង​មិនត្រូវ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក ។

ឯកឧត្តម​ក៏បាន​ផ្ញើ​សារ​ជូនពរ​ដល់​កងកម្លាំង​កងទ័ព​ទាំងអស់​ប្រកបដោយ​សុខភាព​ល្អ ជោគជ័យ​គ្រប់​បេសកម្ម​ការងារ​ជូន​ជាតិ និង​ប្រជាជន ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ-១៩ទាំងអស់គ្នា ៕

ប្រភព៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published.