សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាល​ខេត្តសៀមរាប បិទ​ការចេញ-ចូល ជា​បណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវ​កម្មដ្ឋាន ចំនួន១៦ទីតាំង ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប

សៀមរាប៖ រដ្ឋបាល​ខេត្តសៀមរាប​បានឱ្យដឹងថា​ថា នៅ​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត​ប៉ៃលិន បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ថ្មី ចំនួន១នាក់ ឈ្មោះ គេង រ៉ាវី ភេទ​ប្រុស អាយុ២៦ឆ្នាំ រស់នៅ​សង្កាត់​បឹងកក់១  ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​លក់​សំបក​កង់ឡាន Wing Force។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ជាមួយគ្នានេះ តាមរយៈ​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​រដ្ឋ​បាល​ខេត្ត​ប៉ៃលិន​បង្ហាញថា អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ ខាងលើ ឆ្លា​ប់​បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប មាន១៦ទីតាំង រួមមាន​អាជីវ​កម្មដ្ឋាន​ជួសជុល និង​លក់​សំបក​កង់​រថយន្ត​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប និង​បាន​ស្នាក់នៅ​ផ្ទះសំណាក់ វ៉ៃ ហុង អង្គរ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម នៅ​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២។

ចំពោះ​ករណីនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត សម្រេច​បិទ​ការចេញ-ចូល​ជា​បណ្ដោះអាសន្ន ទីតាំង ផ្ទះ អាជីវ​កម្មដ្ឋាន ចំនួន១៦ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដូច​មាន​ក្នុង​បញ្ជី​ជូន​ភ្ជាប់ ចាប់ពី​កាលបរិច្ឆេទ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​បានចេញ-ចូល​ទីតាំង ផ្ទះ អាជីវ​កម្មដ្ឋាន ដូច​មាន​ក្នុង​បញ្ជី​ជូន​ភ្ជាប់ ចាប់ពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសាររៀងៗខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត។

ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ។

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល។

#អរគុណសន្តិភាព