ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង អញ្ជើញ​ចូលរួម​ចុះសួរសុខទុក្ខ ដល់​ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សាលាបឋមសិក្សា​គំរូ​ក្រុង

កំពង់ឆ្នាំង៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី១៧ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចូលរួម​ចុះសួរសុខទុក្ខ ដល់​ក្រុមគ្រូពេទ្យ កងកម្លាំង មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សាលាបឋមសិក្សា​គំរូ​ក្រុង ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង រួម​ដំណើ​ដោយ ឯកឧត្តម លោកជំទាវ ក្រុមការងារ ព្រមទាំង​សហការី។

លោកជំទាវ ជូ ប៊ុន​អេង បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ស្រុក ក្រុមគ្រូពេទ្យ និង​កងកម្លាំង ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ក្នុងការ​ទប់ស្កាត់​ការពារ​ពី​ជម្ងឺ​កូ​វីដ-១៩ ហើយ​ក៏បាន​ផ្តាំផ្ញើ​ទៅដល់​បងប្អូន​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ព្រមទាំង​ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣ការពារ និង៣កុំ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល។

ក្នុងឱកាស​នោះ​លោកជំទាវ និង​ក្រុមការងារ​ក៏បាន​នាំយក​នូវ​សម្ភារ​ប្រគល់ជូន​ដល់​មណ្ឌល​ច​ត្តា​ឡី​ស័ក ទទួលបាន​រួមមាន៖ ឃី​ត ចំនួន ៥០ (កន្ទេល, ខ្នើយ, មុង, ភួយ), អង្ករ ០៣ កា​រ៉ុង (១៥០ គីឡូក្រាម), ទឹកបរិសុទ្ធ​វី​តា​ល់ ចំនួន ១០ កេស, មី ចំនួន ១០ កេស, ត្រីខ ចំនួន ៣០០ កំប៉ុង, ទឹកត្រី​ចំនួន ២៥ យួរ, ទឹកស៊ីអ៊ីវ ចំនួន ២៥យួរ និង​ថវិកា ចំនួន ៣០០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *