ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក​កំពង់សៀម និង​ការត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្ថិតនៅ​បរិវេណ​វិទ្យាល័យ​សម្តេច​សង្ឃ ជួន ណាត

កំពង់ចាម៖ នា​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម កែវ នា​ឫទ្ធិ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក​កំពង់សៀម ស្ថិតនៅ​បរិវេណ​វត្ត​សុវណ្ណ​គិរី​រតនៈ​ភ្នំ​ប្រុស និង​ការត្រៀម​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្ថិតនៅ​បរិវេណ​វិទ្យាល័យ​សម្តេច​សង្ឃ ជួន ណាត ឃុំ​ក្រឡា ស្រុក​កំពង់សៀម។

ឯកឧត្តម អភិបាលរង​ខេត្ត បានធ្វើ​ការណែនាំ​ដល់​អាជ្ញាធរ​ស្រុក ឱ្យ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ នូវ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ខេត្ត ក្នុងការ​អនុវត្ត​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​សហគមន៍ និង​ត្រូវ​បន្ត​យកចិត្តទុកដាក់ គ្រប់គ្រង​ចំណូលស្រុក និង​អ្នក​ដែល​សង្ស័យ​វិជ្ជមាន​កូ​វីដ-១៩ ដោយ​នាំយក​សំណាក និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក ហើយ​ត្រូវ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ ដោយ​ប្រយោល​នឹង​អ្នក​វិជ្ជមាន​កូ​វីដ-១៩ និង​នាំយក​អ្នកជំងឺ​កូ​វីដ-១៩ ដើម្បី​នាំយកទៅ​ព្យាបាល បាន​ទាន់ពេលវេលា។

ឯកឧត្តម​បញ្ជាក់​បន្ថែមថា រដ្ឋបាល​ស្រុក ត្រូវខិតខំ​រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅក្នុង​បរិ​វណ​វិទ្យាល័យ​សម្តេច​សង្ឃ ជួន ណាត បន្ថែម​ពី​មណ្ឌល​ដែល​ស្រុក​មាន ខណៈពេលដែល​ស្រុក​កំពង់សៀម បាន​រកឃើញ​ករណី​វិជ្ជា​មាន​ជា​បន្តបន្ទាប់។ ក្នុងឱកាស​នោះ ឯកឧត្តម​បាន​នាំយក​ម៉ាស់​ចំនួន ៥.០០០ម៉ាស់​ប្រគល់ជូន​រដ្ឋបាល​ស្រុក​កំពង់សៀម សម្រាប់​ប្រើប្រាស់​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាល​ស្រុក៕

ប្រភព៖ រដ្ឋបាលខេត្ត​កំពង់ចាម

#អរគុណសន្តិភាព

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *