សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​តេ​ជោ៖ ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ជា​ថ្ងៃ​ប្រជាជន​កម្ពុជាគ្រប់ៗរូប​ចងចាំ​មិនអាច​បំភ្លេចបាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​នៅថ្ងៃនេះ​ថា​ថ្ងៃនេះ ជា​ថ្ងៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ដែលជា​ថ្ងៃ​ប្រជាជន​កម្ពុជាគ្រប់ៗរូប​ចងចាំ​មិនអាច​បំភ្លេចបាន ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅថា​របប​ប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជា​របប​ដ៏​ឃោរឃៅ និង​ខ្មៅ​ងងឹត ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្តេច​តេ​ជោ​បន្តថា ទិវា​នេះ ជាការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ជាង៣លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

បើតាម​សម្តេច​តេ​ជោ ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត៣ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋ​កម្ពុជា ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ។

ដើម្បី​កុំអោយ​របប​នេះ​វិល​ត្រឡប់មកវិញ ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​ឱ្យបាន​គង់វង្ស ពីព្រោះ​សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង​ក្នុងការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត៕

#អរគុណសន្តិភាព