សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរខេត្ត​កំពង់ចាម អញ្ជើញ​ចុះ​ពិនិត្យ​ការផ្អាក​សកម្មភាព​ផលិតកម្ម​រោងចក្រ ស្ថិតនៅ​ស្រុក​ជើងព្រៃ និង​ស្រុក​កំពង់សៀម

កំពង់ចាម៖ នា​ព្រឹក​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម កៅ សុខ​អាន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ក្នុង​ការបិទ​ខ្ទប់​នូវ​អាជីវកម្ម ផលិតកម្ម ដោយ​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ-១៩ រួម​នឹង​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការផ្អាក​សកម្មភាព​ផលិតកម្ម នៅ​រោងចក្រ ជូ ហួយ ហ្វ៊ូ​ត​វែ  និង​អាគារ​A នៃ​រោងចក្រ​ខា លីន​តុ​ន (ខាម​បូ​ឌា) នៅ​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ និង​រោងចក្រ មេ​ត​ថេ​ក (ខេ​ម​បូ​ឌេ) ខ​ប លីមីត​ធី​ត ស្ថិតនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុងឱកាស​នោះ ឯកឧត្តម កៅ សុខ​អាន អភិបាលរង​ខេត្ត បាន​នាំយក​នូវ​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត ស្តីពី​ការផ្អាក​សកម្មភាព​ផលិតកម្ម អាគារ តុ​កាត់ របស់​រោងចក្រ ជូ ហួយ ហ្វ៊ូ​ត​វែ  ផ្អាក​សកម្មភាព​ផលិតកម្ម​នៅ​អាគារ​A នៃ​រោងចក្រ​ខា លីន​តុ​ន (ខាម​បូ​ឌា) និង​ផ្អាក​សកម្មភាព​ផលិតកម្ម​អាគារ​ទូ​ប៉ា២ របស់​រោងចក្រ មេ​ត​ថេ​ក (ខេ​ម​បូ​ឌេ) ខ​ប លីមីត​ធី​ត ស្ថិតនៅ​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់សៀម បន្ទាប់ពី​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ លើក​ម្មករ កម្មការិនី​ដែល​កំពុងធ្វើការ​នៅក្នុង​រោងចក្រ​ទាំងបី​ខាងលើនេះ។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលរង​ខេត្ត បានធ្វើ​ការណែនាំ​ដល់​អ្នកពាក់ព័ន្ធ​ត្រូវ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​នឹង​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ដើម្បី​នាំយកទៅ​ព្យាបាល​បាន​ទាន់ពេលវេលា។ ឯកឧត្តម បាន​បញ្ជាក់ថា សម្រាប់​អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់​ត្រូវ នាំយក​ទៅយក​សំណាក និង​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តា​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយ​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ប្រយោល​ត្រូវ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះរៀងៗខ្លួន​ដើម្បី​បន្ត​ការតាមដាន​សុខភាព។

គួរ​បញ្ចា​ក់ថា៖ នៅ​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ចាម បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ ចំនួន៣៥នាក់​បន្ថែម និង​មាន​អ្នកជំងឺ​កូ​វីដ-១៩ សរុប​ចំនួន ១៤៨នាក់ បាន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម៕

ប្រភព៖ រដ្ឋបាលខេត្ត​កំពង់ចាម

#អរគុណសន្តិភាព